ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតី និងដាំដើមឈើ ក្នុងទិវាដាំដើមឈើ នៅជុំរំអភិរក្សដំរី ខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី និងចូលរួម ដាំដើមឈើ ក្នុងទិវាដាំដើមឈើ នៃសមាគម AIRAVATA ក្នុងជុំរំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ។

ការដាំដើមឈើក្នុងតំបន់អភិរក្សដំរីនេះ គឺមានគោលបំណងធ្វើយ៉ាងណាឱ្យសត្វដំរីអាចរស់នៅក្នុងព្រៃធម្មជាតិ បង្កាត់ពូជដំរី ឲ្យមានចំនួនកើនឡើង និងចូលរួមអភិវឌ្ឍន៍អេកូទេសចរណ៍ ។

រូបថត៖ ខឹម សុវណ្ណារ៉ា