អ្នកកាសែត៣៨នាក់ត្រូវបានសំលាប់ក្នុង២០ប្រទេសនៅពាក់កណ្តាលឆ្នាំ២០១៩នេះ

បរទេស៖ ស្ថាប័នយុទ្ធនាការអ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (PEC) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថាអ្នកកាសែតសរុបចំនួន ៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសចំនួន ២០ ចាប់ពីខែមករារហូតមកដល់ចុងខែមិថុនាឆ្នាំនេះ។

តួរលេខនេះបង្ហាញពីការធ្លាក់ចុះ ៤២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថាប័ននោះ  ចាត់ទុកថាការថយចុះនេះគឺជាការវិវត្តន៍វិជ្ជមានមួយ  ប៉ុន្តែគេនៅតែមានការព្រួយបារម្ភជាខ្លាំងអំពីការស្លាប់របស់អ្នកកាសែតនៅក្នុងប្រទេសចំនួនពីរ   ក្នុងនោះមានអ្នកកាសែត ៩ នាក់ត្រូវបានសម្លាប់  ក្នុង​ប្រទេសម៉ិកស៊ិកូ​​​​   និង ៦ នាក់នៅអាហ្វហ្គានីស្ថាននៅរយៈពេលប្រាំមួយខែនេះ។

ក្រុមភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសម៉ិកស៊ិកទទួលខុសត្រូវចំបងចំពោះការបាត់បង់ជិវិតអ្នកសារព័ត៌មានទាំងអស់នោះ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.០៧.១៩)