លោកត្រាំបានចូលរួមអបអរសាទរក្នុងទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

អាមេរិក៖ ដោយមានក្បួនរថក្រោះនិងយន្តហោះ ៗ សម្តែងពីលើមេឃ    លោកប្រធានាធិបតី ដូណាល់ត្រាំកាលពីថ្ងៃព្រហស្បតិ៍នេះបានថ្លែងកោតសរសើរដល់ ស្នាដៃ​របស់យោធាអាមេរិក   និងបានជំរុញយុវជនឱ្យចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ ក្នុងពេលគាត់ចូលរួមការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ   ដែលអ្នករិះគន់បាននិយាយថាប្រធានាធិបតីកំពុងឆ្លៀតពេលធ្វើនយោបាយពីទិវានេះ  ។

ការសម្រេចចិត្តរបស់លោកត្រំា ​ក្នុងការថ្លែងសុន្ទរកថា   និងកែប្រែព្រឹត្តិការណ៍នេះឲ្យទៅជាការប្រារព្ធពិធីបង្ហាញក្បួនព្យូហយាត្រារបស់យោធាអាមេរិក   បានធ្វើឱ្យ​អ្នកដែលមិនចូលចិត្តគាត់និងធ្វើឲ្យមន្ត្រីក្នុងក្រុងវ៉ាស៊ីនតោនអាក់អន់ចិត្ត   ដោយសារកន្លងមកការរៀបចំបុណ្យឯករាជ្យជាតិ   មិនដែលត្រូវបានយកធ្វើជាឱកាស ដើម្បីនិយាយពីរឿង​នយោបាយឡើយ  ។ ប៉ុន្តែអ្នកទស្សនាខ្លះបានគាំទ្រនូវការរៀបចំនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៥.០៧.១៩)