សាលារាជធានីភ្នំពេញបង្កើនការធ្វើទំនើបកម្មសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈដើម្បីទាក់ទាញអ្នកជិះឲ្យបានកាន់តែច្រើន

វិទ្យុជាតិកម្ពុជា អត្ថបទ ម៉ៅសុខរីម

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញបង្កើនការធ្វើទំនើបកម្មសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈបានល្អប្រសើរ ដើម្បីទាក់ទាញប្រជាពលរដ្ឋក្នុងទីក្រុងមកប្រើប្រាស់សេវានេះឲ្យបានកាន់តែច្រើនដែលជួយរំដោះការកកស្ទះចរាចរណ៍តាមរយៈការកាត់បន្ថយការប្រើប្រាស់សេវាធ្វើដំណើរផ្ទាល់ខ្លួន។

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការរថយន្តក្រុង នឹង Appសម្រាប់តាមដានចលនាបម្លាស់ទីរថយន្តក្រុង ដើម្បី តាមដានទីតាំងចលនាបម្លាស់ទីរថយន្តក្រុងរួមទំាងការផ្ដល់នូវព័ត៌មានអំពីទីតាំងជាក់ស្ដែងរបស់រថយន្តក្រុង ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកជិះសេវាដឹកជញ្ជូនសាធារណៈនេះ ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ប្រព័ន្ធ App តាមដានទីតាំងចលនា​បម្លាស់ទីរថយន្តក្រុងនេះ នឹងកាន់តែទាក់ទាញប្រជាពលរដ្ឋកាន់តែច្រើនឲ្យងាកមកប្រើប្រាស់សេវា​រថយន្តក្រុងរាជធានី​​ភ្នំពេញ​​បានកាន់តែច្រើន។ ឯកឧត្តអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការសម្រេចដាក់ឲ្យប្រើប្រាស់ប្រទំនើបកម្មនៅ លើរថយន្តក្រុង​​សាធារណៈ​របស់​រដ្ឋនេះ បន្ទាប់ពីអ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុងមានការលំបាកមិន​​ដឹងពីដំណើរការរថយន្តក្រុង​​កំពុងឋិតនៅលើទីតាំងណាឡើយក្រោយពេលរថយន្តក្រុងនោះចាកចេញពីស្ថានីយ​​ចំណតដឹកអ្នកដំណើរ ហើយ​​នៅពេលខ្លះ​នៅលើតម្រុយផ្លូវរត់ដូចគ្នា។

លោកអ៊ាង សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនរាជាធានីភ្នំពេញបានមានប្រសាសន៍ថា ដើម្បីអាចប្រើប្រាស់កម្មវិធីតាមដំណើ​រ​ការ​សេវា​រថ​យន្តក្រុងនេះបាន ប្រជាពលរដ្ឋទាញយកកម្មវិធីAppនេះមកប្រើប្រាស់​នៅក្នុងទូរស័ព្ទរបស់​​ខ្លួននោះ​​ជាការស្រេច។

សម្លេង« ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការប្រើប្រាស់សេវារបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង រដ្ឋាករស្វ័យ័តក៏បានបំពាក់នូវម៉ាស៊ីនទូទាត់ប្រាក់ ប្រព័ន្ធអេឡិចត្រូនិច កាតវីង នាគារឯកទេសវិញ និង អេសុីលីដាទាន់ចិត្តរបស់ធនាគារអេស៊ីលីដា ធ្យូអរកូដ នៅលើរថយន្តក្រុងទាំងអស់ បានរៀបចំថ្មី ជំរករងចាំថ្មី bus center ១៧៧ទីតាំង ជំនួសរងចាំចំនួន ៩០៤ទីតាំង ដោយបំពាក់ភ្លើង បំភ្លឺ និងបំពាក់ វាយហ្វាយលើរថយន្តក្រុងផងដែរ រដ្ឋាករស្វយ័តនិងក្រុមនJIKAក៏បានបំពាក់ APPនិងប្រព័ន្ធគ្រប់គ្រង រថយន្តក្រុងដែលប្រព័ន្ធនេះ អនុញ្ញាតឲ្យអ្នកបង្កើតកម្មវិធីAPPអាចចូលទៅ​​ទាញយក​ទិន្ន​ន័យទីតាំង និងពេលវេលាជាក់ស្ដែងរបស់រថយន្តក្រុង ក្នុងដំណាក់កាលដំបូងរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យ​រដ្ឋាករ ក្រុមជំនាញការ ចៃកាសហការជាមួយក្រុមហ៊ុន អ៊ីសូមុក បង្កើតប្រព័ន្ធតាមដានរថយន្តក្រុង ដែលមានឈ្មោះហៅថា City bus Appដែលធ្វើការផ្សព្វផ្សាយគឺបងប្អូនប្រជាពលរដ្ឋ ទាញយកកម្មវិធីនេះប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី ៤ខែ កក្កដាឆ្នាំ ២០១៩នេះតទៅ។

សូមបញជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងនូវសេវា ដឹកជញ្ជូនសាធារណៈ រាជធានីភ្នំពេញ ដែលមានរយៈពេល ៤ ឆ្នាំចាប់ពី ខែមករាឆ្នាំ ២០១៧ ដល់ខែ ធ្នូ ឆ្នាំ ២០២០ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ និងក្រុមជំនាញការ ចៃការបានដាក់ឲ្យដំណើរការសេវាដឹកជញ្ជូន សាធារណៈជូនដល់ ប្រជាពលរដ្ឋ មានចំនួន ១៣ខ្សែដោយ ប្រើប្រាស់រថយន្ត ក្រុមចំនួន២៣៥ គ្រឿង និងអ្នកជិះសរុប ចន្លេពី២ម៉ឺន៦ពាន់នាក់ដល់ជាង៣ម៉ឺននាក់៕