ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យស្ថាបនិកអង្គការភាពយន្តឈូករ័ត្ន ចូលជួបសម្តែងការគួរសម និងស្នើសុំឲ្យក្រសួងព័ត៌មានជួយសម្រួលការបញ្ចាំងភាពយន្តខ្លី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក ស៊ុំ ស៊ីថែន ស្ថាបនិកអង្គការភាពយន្តឈូករ័ត្ន និងជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០១៩ ចូលជួបសម្តែងការគួរសម និងសុំឱ្យក្រសួងព័ត៌មានជួយសម្រួលដល់ការបញ្ចាំងភាពយន្តខ្លី និងយុទ្ធនាការផ្សព្វផ្សាយរបស់សកម្មភាពក្រុមអង្គការភាពយន្តឈូករ័ត្ន តាមបណ្តាប៉ុស្តិ៍ទូរទស្សន៍ នៅក្រោមចំណុះរបស់ក្រសួង ជាពិសេសមុនកម្មវិធីបញ្ចាំងភាពយន្តខ្លី (ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩) ខាងមុខនេះ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា