សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ និងពិសានំបញ្ចុកខ្មែរ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកម្មវិធី ព្រឹត្តិការណ៍សង្គម និងវប្បធម៌ ដែលប្រារព្វធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស និងចូលរួមពិសានំបញ្ចុកខ្មែរ នារាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ (ម៉ោងនៅភ្នំពេញ)។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេវ៉េឌូ (Roberto Azevêdo) អគ្គនាយកអង្គការពាណិជ្ជកម្ម ពិភពលោក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធានាធិបតី និងតំណាងប្រទេសនៃសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោកជាច្រើនរូប ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា