ទីក្រុងហូជីមិញចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយ បណ្តាតំបន់នានារបស់ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា  ឆ្នាំ២០១៩ — អគ្គលេខាធិការរងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោកស្រី Vo Thi Dung បាន​ឱ្យ​ដឹងថា ទីក្រុង​ហូជី​មិញ​​តែង​តែយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងជាមួយបណ្តា​ប្រទេសចិន ក្នុងនោះមាន​ខេត្ត Zhejiang និង Hangzhou ។

លោក Dung បានធ្វើការអះអាងនៅឯពិធីទទួលស្វាគមន៍មួយនៅទីក្រុងហូជីមិញ​កាល​ពី​ថ្ងៃទី២ ខែ កក្កដា សម្រាប់លោក Zhou Jiangyong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការបក្សខេត្ត Zhejiang នឹងជាលេខាគណៈកម្មាធិការបក្សទីក្រុងហាំងចូវ Hangzhou។

លោកស្រីបាននិយាយថា ក្រុងហូជីមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការជាមួយប្រទេសចិនចំនួន៨​កន្លែង ដោយបន្ថែមថា ដំណើរទស្សនកិច្ច​របស់​គណៈ​ប្រតិ​ភូចិននឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកស្រីបានបន្ថែមថា ក្នុងអំឡុងពេលដំណើរការអភិវឌ្ឍន៍របស់ខ្លួន ទីក្រុងហូជីមិញ​បានអំពាវនាវ នឹងបង្កើត​លក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនបរទេស ដែលរួមមានទាំង​ប្រទេសចិន ដើម្បីដាក់ទុន     វិនិយោគ​នៅក្នុងទីក្រុងនេះ។ លោកស្រី Dung បានស្នើឱ្យទីក្រុងហូជីមិញ ខេត្ត Zhejiang និងទីក្រុងHangzhou បង្កើនកិច្ចសហ-ប្រតិបត្តិការ និងសក្តានុពលទេសចរណ៍របស់ភាគីទាំងពីរ។

មន្រ្តីម្នាក់បាននិយាយថា ទីក្រុងហូជីមិញក៏ចង់រៀនសូត្របទពិសោធន៍ពីទីក្រុងហាំងចូវ​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ លោក Zhou Jiangyong បាននិយាយថា គណៈប្រតិភូរបស់លោកបានជួបជាមួយ​ពាណិជ្ជករ​ចិនដែលកំពុងវិនិយោគនៅវៀតណាម។ លោកបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ក្នុងការបង្កើតលក្ខខណ្ឌល្អប្រសើរ សម្រាប់សហគ្រាសនានាក្នុងការធ្វើវិនិយោគ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម​សេវាកម្ម​និងទេសចរណ៍។

ខណៈពេលដែលសង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសង្គមទីក្រុងហូជីមិញ លោកស្រី ឌុង ​បាននិយាយថា មជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងកំពុងខិតខំប្រឹងប្រែងកសាង​ នឹងអភិវឌ្ឍន៍​ទីក្រុងស៊ីវិល័យ និងសម័យទំនើប ដើម្បីជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។ អ្នកស្រី​បាននិយាយថា ទីក្រុងកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាបរិស្ថាន បង្កើន​ការដឹកជញ្ជូន​នឹងបង្កើនការប្រកួតប្រជែង៕

( ប្រភព VNA: បកប្រែដោយលោក មាស សំអុល  )