អភិបាលខេត្តព្រះសីហនុ ចុះផ្អាកការដ្ឋានសំណង់គ្រោងដែក ៣កន្លែង ក្នុងក្រុងព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖

នារសៀលថ្ងៃអង្គារ ១កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋានសំណង់គ្រោងដែក ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ។


ក្នុងឱកាសនោះឯកឧត្តម ក៍បានធ្វើការការណែនាំឱ្យមេការជាងសំណង់ក្នុងការកសាងដ្ឋាន បញ្ឍប់សកម្មភាពសាងសងចាប់ពីពេលនេះតទៅ ទុកឱ្យក្រុមការងារបច្ចេក ទេសត្រួតពិនិត្យលក្ខណបច្ចេកទេសរួច រាល់សិន ទើបអាចឱ្យដំណើរការសាងសង់បន្ត ប្រសិនបើការដ្ឋានណាមូយនៅតែបន្ត សកម្មភាពសាងសង់បន្តទៀត ម្ចាស់ការដ្ឋាននោះមិនគោរពតាមការណែនាំ​ និងបទដ្ឋានច្បាប់របស់មន្ត្រីចុះណែនាំនោះ​ ខាងជំនាញនឹងធ្វេីការតាមនីតិវិធី។


ឯកឧត្តម ក៍បានពិនិត្យមើលអាហារដ្ឋានជនជាតិជប៉ុន ដែលសំណង់អគារកម្ពស់ ៧ជាន់ ដួលរលំសង្កត់លើ បណ្តាលឱ្យខូចខាតទាំងស្រុងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ។ ឯកឧត្តមអភិបាលខេត្ត ក៍បានធ្វើការណែ នាំឱ្យមន្ត្រីជំនាញជួយសម្រួល និងពន្លឿនឱ្យគាត់សាងសង់សំណង់ឈើផ្នែកខាង មុខឡើងវិញ ដោយឡែកសំណង់ថ្មនៅពីខាងក្រោយ ត្រូវសុំច្បាប់សាងសង់តាមផ្លូវច្បាប់ ៕