អាជ្ញាធរឃុំសាមឃួយណែនាំកសិកដាំបន្លែសរីរាង្គឱ្យបានច្រើនមុខ ដើម្បីប្រែក្លាយ ជាភូមិបន្លែសុខភាព

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ទឺងត្រែង៖ អាជ្ញាធរឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែង ចលនាកសិករដំបន្លែឱ្យបានច្រើនមុខដើម្បីធ្វើឱ្យភូមិឃុំនេះក្លាយ​ទៅជាឃុំ​មានមួយមានផលិតផលមួយមានបន្លែសុខភាព ព្រោះបច្ចុប្បន្នបងប្អូនដាំបានសាលាដ -ត្រសក់-និងស្ពៃមានជាប្រចាំហើយ។
លោកស្រីខាវ ខាំអន មេឃុំសាមឃួយបានបញ្ជាក់ថា៖កសិករយើងភាគច្រើនបានចូលរួមវគ្គបណ្តុះ បណ្តាលស្តីពីបច្ចេកទេសដាំបន្លែរួចហើយ ដូចនេះចូរបងប្អូនផ្លាសប្តូររបៀបដាំដុះពីការធ្វើតាមទំលាប់មកអនុវត្តតាមបច្ចេកទេសវិញដើម្បីធ្វើឱ្យទទួលបានផលច្រើន។
សម្លេង៖សព្វថ្ងៃកំពុងមានផែនការ ទី១ឱ្យគាត់ដាំឆ្លាស់គ្នា គ្រួសារខ្លះ ដាំប៉េងប៉ោះ គ្រួសារខ្លះដាំត្រកួន ត្រឡាច ដើម្បីឱ្យមានផលិតផល និងដោះដូរគ្នា ពេលឈ្មួញមកទិញ មានបន្លែគ្រប់មុខ។
លោក ឡត វាសនា កសិករភូមិ សាមឃួយ ឃុំសាមឃួយ បានគាំទ្រចំពោះគម្រោងនេះព្រោះថា ការ ដាំបន្លែពិតជាបានរួមចំណែក ជួយកាត់បន្ថយបានមួយភាគធំ ពីការពឹងផ្អែកទៅលើតែផលអនុផលព្រៃឈើ ធ្វើនេសាទនិងការចូលព្រៃរកសត្វជាដើម។លោកថា៖នៅឆ្នាំនេះលោកកំពុងពង្រីកការដាំដំណាំបន្លែឱ្យបានច្រើនមុខវិលជុំគ្នា ធ្វើឱ្យមានជាប្រចាំមិនថារដូវប្រាំងឬរដូវវស្សាទេ ។
សម្លេង៖ទីមួយដាំត្រប់ស្រួយ ដាំត្រប់វែងផង ដាំម្ទេសផង លើក ពីត្រសក់នេះចេញគឺខ្ញុំដាំសណ្តែកបារាំងប៉ុន្តក្រុមហ៊ុនសំណូមពរឱ្យខ្ញុំដាំពពាយ ប៉ុន្តែគម្រោងនេះយើងអាចមើលស្ថានភាពនិងកម្លាំងរបស់យើងផងអាចទៅរួចឬមិនរួច តែប៉ុណ្ណឹងទេ ហើយសំណូមពរកសិករទាំងអស់ធ្វើអ្វីក៍ដោយឱ្យមានការជាកំណត់និងពិតប្រាកដហើយកុំខ្ជិលច្រអូសនិងការងារនិងពេលវេលា។
លោកស្រីស៊ូលាងឋ ខាំអាត កសិករគំរូដាំបន្លែនៅភូមិសាមឃួយនេះដែរបានរបញ្ជាក់ថា៖ពួកគាត់សាទរជានិងការទទួលបានគម្រោងនេះ ហើយរាល់បច្ចេកទេសនិងបទពិសោធន៍កសិករអាចមករៀនពីគ្នាទៅវិញទៅមកបានដោយមិនបាច់ចំណាយថវិកាទេ។
សម្លេង៖កាត់ស្លឹកជើងក្រោមវាចេញដើម្បីឱ្យផ្លែវាល្អដើម្បីកុំឱ្យដង្កូវវាមកទុំលើស្លឹកវានោះ ពេលជីជាតិវាប៊ឺតមក វាចិញ្ចឹមផ្លែត្រប់កុំឱ្យវាចិញ្ចឹមស្លឹកចាស់ ទី៣ទៀតដើម្បីងាយស្រួលថែទាំសត្វល្អិតវាចូល ជាពិសេសសកសិករផ្សេងៗទៀតសូមឱ្យថែទាំដូចខ្ញុំនេះវាបានផលច្រើន។
សូមបញ្ជាក់ថា៖នៅឃុំសាមឃួយមានប្រជាពលរដ្ឋរស់នៅ៦៦៦គ្រួសារភាគច្រើនពួកគាត់បានចាប់យករបរដាំបន្លែតាមបច្ចេកទេសរបស់មន្ត្រីជំនាញផ្នែកកសិកម្ម និងអង្គការដៃគូបានចុះជួយបណ្តុះបណ្តាលដើម្បីធ្វើឱ្យភូមិ មួយនេះមានបន្លែសរីរាង្គ បរិភោគមិនប៉ះពាល់សុខភាពអាចនាំចេញទៅប្រកូតប្រជែងនៅទីផ្សារ៕