គណបក្សប្រចាំសាធារណរដ្ឋកូរ៉េរៀបចំមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា រយៈពេល៣ថ្ងៃជាប់គ្នា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ចន​ ណារិទ្ធ​៖

ប្រទេសកូរ៉េ៖គណៈកម្មាធិការគណបក្សប្រចាំសាធារណរដ្ឋកូរ៉េបានសហការជាមួយក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េនិងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំសាធារណរដ្ឋកូរ៉េបានរៀបចំមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៣ថ្ងៃជាប់គ្នានៅទីតាំង៤ដោយឡែកពីគ្នាដោយមានសមាជិកសមាជិកាគណបក្សចូលរួមប្រមាណជាង៥០០នាក់ក្នុងបរិយាកាសរីករាយនិងស្និតស្នាលជាទីមនោរម។

    លោកវេនសាម៉ែនតំណាងឱ្យអ្នកចូលរួមបានឡើងប្ដេជ្ញាចិត្តនិងថ្លែងទៅកាន់អង្គមីទ្ទីញនៃការប្រារពខួបគណបក្សលើកទី៦៨ថាខ្ញុំដឹងច្បាស់ណាស់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានសមត្ថភាពអាចដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យក្លាយជាប្រទេសមានសន្តិភាពពេញលេញការអភិវឌ្ឍល្អប្រសើរនិងស្ថិរភាពដូចសព្វថ្ងៃនេះ  ហើយយើងទាំងអស់គ្នាបានមកធ្វើការងារនិងរស់នៅទីនេះក៏ដោយសារតែគណបក្សប្រជានជនកម្ពុជាផងដែរ។

    គួរបញ្ជាក់ផងដែរថាទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េបានចាប់ផ្ដើមតភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ក្រោយផ្ដាច់ទំនាក់ទំនងការទូតអស់ជាច្រើនឆ្នាំ។ហើយការភ្ជាប់ចំណងការទូតឡើងវិញនេះគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕