លោក Erdogan និយាយថា លោកTrump បានប្រាប់គាត់ថា អ្នកមានសិទ្ធិចំពោះការទិញ S-400s  

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា  ឆ្នាំ២០១៩ — លោក Tayyip Erdogan ប្រធានាធិបតីតួកគីបាននិយាយថា ការបញ្ជូនជាលើកដំបូងនូវ​ប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ីនឹងធ្វើឡើងក្នុងរយៈពេល១០ថ្ងៃ ដោយបន្ថែមថា​ នឹង​មិន​មានការដាក់ទណ្ឌកម្មពីអាម៉េរិកទេ បន្ទាប់ពីលោក និងប្រធានាធិបតីអាម៉េរិកលោក​ ដូណាល់ ត្រាំ បានពិភាក្សាគ្នាអំពីការទិញនេះ។

ការថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបកំពូល G20 នៅប្រទេសជប៉ុន ដែល​លោក​បាន​ធ្វើកិច្ចចរចាទ្វេភាគីជាមួយលោក Trump លោក Erdogan បាននិយាយថា លោក Trump បានប្រាប់លោកថា នឹងមិនមានការដាក់ទណ្ឌកម្មលើកិច្ចព្រមព្រៀង S-400 ទេ បន្ទាប់​ពី​លោក Trump បាននិយាយថា តួកគីត្រូវបានគេចាត់ទុកថា មិនយុត្តិធម៌ចំពោះការ​ផ្លាស់ប្តូរ​នេះ។​

លោក Erdogan ក៏បានកត់សម្គាល់ផងដែរថា ការដឹកជញ្ជូនមីស៊ីល S-400 លើក​ដំបូង​របស់រុស្ស៊ីនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ។ នៅឆ្នាំ ២០១៧ ទីក្រុងមូស្គូ និងអង់ការ៉ា បាន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការផ្តល់ប្រព័ន្ធ S-400 នេះ។ សហរដ្ឋអាមេរិកបាន​ថ្កោលទោសចំពោះការផ្លាស់ប្តូរនេះ ដោយអះអាងថា ប្រព័ន្ធទាំងនេះអាចនឹងមិនស្របគ្នា​ជាមួយស្តង់ដារណាតូទេ។ លើសពីនេះទៅទៀតទីក្រុងវ៉ាស៊ីនតោនបានគំរាមកំហែងដល់​ទីក្រុងអង់ការ៉ាដោយដាក់ទណ្ឌកម្មលើការទិញយក ហើយបានគំរាមកំហែងប្រទេសនេះ​ដោយនិយាយថា សហរដ្ឋអាមេរិកនឹងបញ្ឈប់កងកម្លាំងតួកគីលើការហោះហើរ និងការអភិវឌ្ឍ​យន្តហោះចម្បាំង F-35 របស់ខ្លួន។

ប្រទេសតួកគីម្តងហើយម្តងទៀតបានសង្កត់ធ្ងន់ថា ការទិញគ្រឿងបរិក្ខាយោធា​នេះ គឺជា​សិទ្ធិអធិបតេយ្យភាព ហើយបានបដិសេធនូវលទ្ធភាពនៃការបោះបង់ផែនការ ដើម្បីទទួល​បានប្រព័ន្ធ S-400៕

( ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល )