ក្រសួងសាធារណការ ចេញផ្សាយនូវកាលវិភាគ នៃការចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)ចល័តតាមបណ្តាខេត្តមួយចំនួន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ :ហាន់ ស្រីណា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែកក្កដានេះបានបង្ហាញនូវកាវិភាគនៃការចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តតាមបណ្តាខេត្ត ឆ្នាំ២០១៩ ដែលនេះជាការបង្ខិតសេវា មកជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំ​ណែកកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ហើយធ្វើ​អោយបងប្អូន​ប្រជាពល​រដ្ឋងាយ​ស្រួល​ជាងមុន​ក្នុងការយកយានយន្តមកត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្តព្រោះមានទីតាំងក្បែរខ្លួនផ្តល់​ភាពងាយស្រួល និង​ឆាប់រហ័ស ព្រមទាំង​លុប​បំបាត់ ការ​ចំណាយ​ក្រៅផ្លូវការ​ប្រកប​ដោយ​ ការ​ជឿជាក់ និង ទំនុកចិត្ត​ខ្លួន៕