សម្តេចតេជោ បានប្រកាសថា សម្តេចនឹងតាមទស្សនាគ្រប់បណ្តាស្ថានីយទូរទស្សន៍ ទាំងអស់តើមានប្រើភាសាសញ្ញាឬអត់?

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផន វាសនា រូបភាពលោកអ៊ូកាណែល

ភ្នំពេញ៖ ក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា បានអំពាវនាវសាជាថ្មីដល់គ្រប់ បណ្តាស្ថានីយទូរទស្សន៍ទាំងអស់ការផ្សាយត្រូវមានភាសាកាយវិការសំរាប់ជន គ ថ្លង់ ។ពាក់ពន្ធ័នឹងការប្រើភាសាសញ្ញានេះ សម្តេចតេជោ បានបន្តថា នៅតាមបណ្តាប្រទេសមួយចំនួនគេបានផ្សព្វផ្សាយ ប៉ុន្តែនៅកម្ពុជាសម្តេចណែនាំម្តងបានម្តង ណែនាំពីរដងបានពីរដង ដូច្នេះស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវតែបន្តឲ្យមានភាសាសញ្ញានេះ នៅតាមស្ថានីយទូរទស្សន៍របស់ខ្លួន ដើម្បីឲ្យជន គ ថ្លង់ បានទស្សនារាល់កម្មវិធីផ្សាយ ជាពិសេសកម្មវិធីព័ត៌មាន។សម្តចតេជោ បញ្ជាក់ថា សម្តេចនឹងជួយចេញថ្លៃលើកម្មវិធីផ្សាយនោះ បើម្ចាស់ស្ថនីយទាំងអស់នោះថា គ្មានលទ្ធភាព ដើម្បីផ្តល់សិទ្ធឲ្យកុមារ គ ថ្លង់ បានទទួលនូវព័ត៌មានតាមរយៈទូរទស្សន៍។ជាមួយគ្នានេះ សម្តេច ប្រកាសថា សម្តេចនឹងតាមទស្សនាគ្រប់បណ្តាស្ថានីយទូរទស្សន៍ទាំងអស់ តើមានប្រើភាសាសញ្ញាឬអត់?