ក្រសួងអប់រំលើកទឹកចិត្តឲសិស្សានុសិស្សបណ្តុះគំនិតចាប់អារម្មណ៍សិក្សាមុខវិជ្ជាSTEM

វិទ្យុជាតិដោយ ៖​ លោក អុឹម ភិរក្សនារីរតន: ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩៖

 ក្រសួងអប់រំលើកទឹកចិត្តឲសិស្សានុសិស្សបណ្តុះគំនិតចាប់អារម្មណ៍សិក្សាមុខវិជ្ជាSTEM
ដើម្បី​ពង្រីកធនធាន​មនុស្ស​ផ្នែក ​STEM ​ដែល​កម្ពុជា ​ត្រូវ​ការ​ជា​ចាំ​បាច់​នា​ពេល​ខាង​មុខ​អោយកាន់តែច្រើនឆ្លើយតបនឹងតម្រូវការទីផ្សារការងារនិងការអភិវឌ្ឍប្រទេសអោយកាន់តែរីកចំរើន។

ថ្លែងក្នុងទិវាជួបជុំឪពុកម្តាយនិង ពិព័រណ៍ស្តេម ឯកឧត្តម អុឹម កុចរដ្ឋលេខាធិការ ក្រសួងអប់រំ បានមានប្រសាសន៍ថា ការ​រៀន​មុខវិជ្ជា ​STEM​ នឹងបានធ្វើឲ្យសិស្សានុសិស្ស ចូលចិត្ត ចេះឆ្ងល់ ​និង​មាន​ការ​យល់​ដឹង​ពី​សារៈសំខាន់នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិស្វកម្ម ដែល​ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗសម្រាប់​ការ​អភិវឌ្ឍ។

ការជំរុញសិស្សានុសិស្សចាប់អារម្មណ៍ការ​រៀន​មុខវិជ្ជា ​STEM​បានធ្វើឡើងស្របពេលដែលកម្ពុជាត្រៀមប្រែក្លាយទៅជាប្រទេសឧស្សហកម្មនៅពេលឆាប់ៗនេះ ប៉ុន្តែយុវជន​កម្ពុជា​ ជា​ច្រើន​លើស​លប់​នៅតែចាប់​ជំនាញ​ខុស​ពី​តម្រូវ​ការ​ទីផ្សារ​ការងារ ប្រភេទស្តេមនេះ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើវិស័យអប់រំដែលជាវិស័យមួយបានជួយក្នុងការបណ្តុុះបណ្តាលធនធានមនុស្ស និង​មាន​ការ​យល់​ដឹង​ពី​សារៈសំខាន់នៃ​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិស្វកម្ម ដែល​ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗសម្រាប់​ការ​អភិវឌ្ឍន៍ ។


ឯកឧត្តមបានបញ្ជាក់ថា
រដ្ឋាភិបាល​កម្ពុជា បានយកចិត្តទុកដាក់ និងជំរុញឲ្យយុវជនកម្ពុជាចេះចាប់យកជំនាញ STEMហើយ សិស្សានុសិស្សដែលបានជ្រើសរើសមុខវិជ្ជាSTEM មានឱកាសបានបញ្ចេញសមត្ថភាពរបស់ខ្លួននិងភាពច្នៃប្រឌិត ។


សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា(Stem) ដែលរៀបចំធ្វើឡើងនៅវិទ្យាល័យព្រះសុីសុវត្ថិ សាលារៀនជំនាន់ថ្មី មានការចូលរួមពីវិទ្យាល័យចំនួន៣៦ មានលោកគ្រូ អ្នកគ្រូ ព្រមទាំង ឪពុក ម្តាយ និងអាណាព្យាបាលសិស្សជាច្រើនផងដែរ ៕