ឯកឧត្ដម គួច ចំរើន បង្ហាញមនោសញ្ជោតនាដក់ជាប់ជាមួយព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជនទូទាំងខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖


ឯកឧត្ដម គួច ចំរើន បានសរសេរក្នុងបណ្ដាញសង្គមហ្វេប៊ុកផ្លូវការរបស់ឯកឧត្ដមថា គិតត្រឹមរសៀលថ្ងៃទី២៨ ខែមិថិនា ឆ្នាំ២០១៩នេះ គឺមានរយៈពេល២ឆ្នាំ និង១ថ្ងៃកន្លះ ដែលខ្ញុំចូលកាន់តំណែង ជាអភិបាលខេត្តកំពង់ចាម បើទោះបីជារយះពេលខ្លី ក៏មនោសញ្ជោតនា ដួងចិត្តរបស់ខ្ញុំ បានចងចាំ និងដក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច នូវទឹកចិត្តដ៏ល្អប្រពៃ ស្វាមន៍ រួសរាយរាក់ទាក់សោមនស្ស របស់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាជនទូទាំងខេត្តកំពង់ចាម ដែលចូលរួមសហការក្នុងដំណើរការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកំពង់ចាមទទួលបានជោគជ័យ។


ខ្ញុំសូមជូនពរប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ និងរកទទួលទានកាន់តែរីកចំរើន។
ឯកឧត្ដម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ ពិធីប្រកាសចូលកាន់តំណែងរបស់ ឯកឧត្ដម គួច ចំរើន បានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ៕