ប្រមុខរាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា ៧,១ភាគរយ សម្រាប់ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងថា សម្រាប់ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវ​បា​ន​រំ​​ពឹង​ថានឹងមានកំណើនក្នុងអត្រា ៧,១ភាគរយ ដែលគាំទ្រដោយកំណើនរឹងមាំនៃវិស័យ​ឧស្សា ហក​ម្ម​ និងកំណើននៃវិស័យសេវាកម្ម ទោះបីវិស័យកសិកម្មនៅបន្តមានកំណើនទាបក្តី។

ក្នុងពិធីមិទ្ទីងរម្លឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជន​កម្ពុជា(២៨.០៦.១៩៥១-២​៨.០៦.២០១៩) នាព្រឹកថ្ងៃ សុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩ នៅខាងមុខសាលមហោ​ស្រពកោះ​ពេ​ជ្រ​​ ដែលមានអ្នកចូលរួម ប្រមាណជាង៣ម៉ឺននាក់នោះ សម្ដេចតេជោថ្លែងថា នៅក្នុងឆមាស​ទី​១​ ឆ្នាំ២០១៩នេះ រាល់ សកម្មភាពសេដ្ឋកិច្ចកំពុងបន្តមានដំណើរការយ៉ាងល្អ ។ ជាក់ស្តែងរយៈ​ពេ​ល ៤ខែដើមឆ្នាំ គម្រោងវិនិយោគ ១១៥គម្រោង ដែលមានទុនវិនិយោគប្រមាណ ៤ពាន់​លា​​នដុល្លារអាម៉េរិក ត្រូវបានអនុម័ត ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មាន ៨១គម្រោង និងទុនវិនិ​យោ​គ​ប្រមាណ ៨៦៣លានដុល្លារអាម៉េរិក  រីឯការនាំចេញផលិតផលកាត់ដេរនៅតែមាន​កំ​ណើ​ន ​ខ្ព​ស់ការនាំចេញអង្ករ សម្រេចបានជាង ២១ម៉ឺនតោន ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ កើន​ឡើង ៨,៣ភាគរយ, វិស័យសំណង់ និងអចលនទ្រព្យក៏នៅតែបន្តកំណើនខ្ពស់ ជាមួយគ្នា នេះ កម្ពុ​ជា​បានទទួលភ្ញៀវទេសចរបរទេសជាង ២,៤លាននាក់ កើនឡើង ១១ភាគរយ ធៀប នឹងរយៈ​ពេ​ល​​ដូច​គ្នា ក្នុងឆ្នាំ២០១៨។

សម្ដេចតេជោគូសបញ្ជាក់ដែរថា កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាល​ក​ម្ពុជា​បាន​ដាក់​ចេញបណ្តាវិធានការកែទម្រង់ដ៏មុតស្រួច ស្របតាម បាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្ត ខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និ​ង​វះកាត់» ។ វិធានការទាំងនេះមានជាអាទិ៍ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការបន្ថយ​ថ្លៃ​អគ្គិសនី ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងក្របខ័ណ្ឌច្បាប់ស្តីពីការ​វិនិយោ​គ​ ការបន្តការ កែទម្រង់ស្ថាប័ន ដើម្បីឱ្យកម្ពុជាធានាបាននូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ចក្នុងឋានៈ​ជា​ប្រ​ទេស មានអធិបតេយ្យពេញលេញ ធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិស្ថានវិនិយោគ ពង្រឹង​ភា​ព​​ប្រកួត ប្រជែងនិងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិកាន់តែខ្លាំងក្លាជាពិសេសសំដៅនាំ​កម្ពុ​ជា​ឈាន ទៅសម្រេចចក្ខុវិស័យនៃការអភិវឌ្ឍវែងឆ្ងាយ គឺប្រែក្លាយខ្លួនពីប្រទេសមានចំណូល​មធ្យ​ម កម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​មាន​​ចំណូលខ្ពស់នៅឆ្នាំ២០៥០។ លើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ចដូចខាងលើ បាន​ធ្វើ​​ឱ្យកម្រិតជីវភាពរបស់ប្រជាជន ត្រូវបានលើកកម្ពស់ជាលំដាប់ ចំណូលមធ្យមសម្រាប់ប្រជា  ​ព​ល​​​រដ្ឋម្នាក់ៗមានកំណើនជាងប្រាំដង បើប្រៀបធៀបពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៨ ឯអត្រានៃ​ភាព​ក្រី​ក្របានថយចុះពី ៥៣,២ភាគរយ នៅឆ្នាំ២០០៤មកក្នុងរង្វង់ ១០ភាគរយ នាបច្ចុប្បន្ន។

សម្ដេចតេជោក៏​បា​ន​លើកឡើងផងដែរថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយ​ជាតិ​គាំ​ពារសង្គមដើម្បី​លើ​កកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយ ភាពក្រីក្រជាអតិបរមា រាជរដ្ឋាភិបាលបានបង្កើត បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងគោលដៅផ្តល់នូវ​សេ​វា​​ធានា​សន្តិសុខសង្គម និងដើម្បីរក្សាបាននូវសុខុមាលភាពរបស់ ប្រជាពលរដ្ឋខ្មែរ​ពេល​ចាស់ជ​រា​ ទុព្វលភាព និង​នៅពេលទទួលរងហានិភ័យការងារផ្សេងៗ។ ក្នុងនោះ ផ្នែកថែទាំសុខភាព​នៃ​ ប.ស.ស បានគ្របដណ្តប់លើប្រជាពលរដ្ឋជាង ២លាននាក់ ដោយរាប់បញ្ចូលទាំងកម្មករនិ​​យោជិត អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ រីឯផ្នែកហានិ ភ័យការងារ ដែលបានជួយ​ស​ម្រួល​​បន្ទុកដល់កម្មករ និយោជិតដែលមានគ្រោះថ្នាក់ពេល បំពេញការងារ បានចុះបញ្ជីកា​ចំនួ​ន​ជាង ១៣ពាន់សហគ្រាស និងមានវិសាលភាពលើកម្មករ​និយោជិតប្រមាណ ១,៧លាននាក់ ។

សម្ដេចតេជោបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់លើ សុខុមាលភាពមាតា និងទារក ដោយបាន​ផ្ត​ល់​​ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតជាស្ត្រីស ម្រាលកូន ប្រមាណ ៩ម៉ឺននាក់ រួចមកហើយ ទាំង​ក្នុ​ង​​​ប្រព័ន្ធ និងក្រៅប្រព័ន្ធតាមរយៈ​ ប.ស.ស សរុបជាទឹកប្រាក់ប្រមាណ ៣៦ពាន់លានរៀល គិត​តាំងពីដើមខែមករា ឆ្នាំ២០១៨ មកទល់ ដំណាច់ខែមេសា ឆ្នាំ២០១៩។ ទន្ទឹមនេះ រាជរដ្ឋាភិ​បា​​ល​បានដាក់ឱ្យអនុវត្តន៍ការឧបត្ថម្ភសាច់ ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃ​គ្រួ​សារក្រីក្រ ដែលត្រូវបានអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ តទៅ ដើម្បីជួយស​ម្រា​ល​​បន្ទុក លើកកម្ពស់ជីវភាពរស់នៅ និងអាហារូបត្ថម្ភទៅដល់ស្ត្រី និងកុមារ ។ ការឧបត្ថម្ភនេះ ត្រូវ​បានផ្តល់ជូននៅពេលស្រ្តីមានផ្ទៃ ពោះ មកទទួលសេវានៅមូលដ្ឋានសុខាភិបាល​សាធារ​ណៈ​ក្នុងពេលសម្រាលនិងក្រោយពេល សម្រាល និងក្នុងករណីរលូតកូន កូនស្លាប់ ឬ ម្តា​យស្លាប់។ រាជរដ្ឋាភិបាលក៏បានសម្រេច បង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តផ្តល់ការគាំ​ពារ​​ផ្នែ​កសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ដល់កុមារកម្ពុជា។ លើសពីនេះ រា​ជ​រដ្ឋាភិបាលបានធ្វើការពង្រីក ការត ភ្ជាប់ បណ្តាញអគ្គិសនីដល់មូលដ្ឋានភូមិឃុំ និងកាត់បន្ថយ​ថ្លៃ​ប្រើប្រាស់អគ្គិសនី ដែលបាន ជួយកាត់បន្ថយចំណាយរបស់ប្រជាជន ៕

ដោយ ជឺម ណារី