សម្ដេចតេជោ៖ សកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំ ប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្រ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ប្រវត្តិនៃសកម្មភាពនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្រ នៅលើមាគ៌ានយោ​បាយ​ដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើ​ម្បី​ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមបំផុត របស់ជាតិ។

ក្នុងពិធីមិទ្ទីងរម្លឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.០៦.១៩៥១-២៨.០៦.២០១៩) នាព្រឹកថ្ងៃ សុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅខាងមុខសាលមហោ​ស្រពកោះ​ពេ​ជ្រ​ ដែលមានការអញ្ជើញ ចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​និងជាប្រធានកិត្តិយសគណ​ប​ក្ស​ប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងអ្នកចូលរួមប្រមាណជាង ៣ម៉ឺននាក់ផងនោះ សម្ដេ​ច​តេ​ជោបានថ្លែងថា ឆ្លងកាត់រយៈពេល ៤ទសវត្ស នៃដំណើរការតស៊ូសង្គ្រោះ​អាយុជីវិត ប្រទេ​ស​ជា​តិ ការស្តារកសាង និងការពារមាតុភូមិចាប់ពីថ្ងៃជ័យជម្នះ៧មករា ១៩៧៩មកយើង ដកស្រង់បាននូវមេរៀនដ៏មានតម្លៃមួយចំនួន ដែលមានសារៈសំខាន់បំផុតសម្រាប់អនា​គ​ត​​របស់ជាតិ ដែលក្នុងនោះមាន ទីមួយៈ ការដាក់ចេញនូវមាគ៌ានយោបាយយុទ្ធសា​ស្រ្ត​ និង​យុ​ទ្ធ​វិធី សម្រាប់ការដឹកនាំបានត្រឹមត្រូវ ជាកត្តាចម្បងនៃជ័យជម្នះរបស់ជាតិ។ រយៈ​ពេ​​ល៤០ឆ្នាំម​ក នេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសប្រកបដោយជោគជ័យ តាម​មាគ៌ាមួយ​ដ៏​ត្រឹ​ម ត្រូវដែលមិនឆ្វេង មិនស្តាំ មិនបាត់ម្ចាស់ការ​ គឺមានលក្ខណៈប្រាកដជាក់ស្តែង ឆ្លើយតប​ទៅ​នឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាតិ និងអន្តរ​ជា​តិ ។ គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន ស្តាប់មតិយោបល់របស់ប្រជាជន ចេះស្វ័យ​ត្រួ​ត​ពិនិត្យខ្លួនជាប្រចាំ និងហ៊ានកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន។ ការសម្រេ​​​ច​​​ចិត្ត​របស់​ប្រជា​ជន​ក្នុងការជ្រើសរើសយកការដឹកនាំខាងនយោបាយមួយដ៏ត្រឹមត្រូវ គឺជាប្រការដ៏សំខាន់ចាំ​ បា​ច់​បំផុត។ទីពីរៈ ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុង​ការ   ​ក​សា​ង និងការពារប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាង​នយោបាយ ក្នុង​ស​ង្គ​មជាតិ។ បើប្រជាជនមិនយល់ មិនគាំទ្រ មិនចូលរួម គឺគ្មានកិច្ចការធំៗណារបស់ជាតិ​អាច​ស​​ម្រេចបានឡើយ។ អាស្រ័យហេតុនេះនៅក្នុងនយោបាយនិងសកម្មភាពទាំងមូល​របស់​គ​ណ​​បក្ស ត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងយកប្រជាជនធ្វើជាគោលដៅនៃការ​បម្រើ របស់​ខ្លួ​ន។ ព្រមជាមួយនេះប្រជាជនម្នាក់ៗក៏គប្បីយល់ដឹងច្បាស់អំពីសិទ្ធិ និងករណីយកិច្ច របស់ខ្លួន ហើយចូលរួមប្រកបដោយភាពជាម្ចាស់ក្នុងការកសាង និងការពារជាតិ ។ ទីបីៈ សាមគ្គីភាពជា​ក​ត្តា​ស្លា​ប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិយើងឈ្នះ។ ដើម្បីធានា សាមគ្គីភាពជាតិ​ដ៏​រឹ​ង​​មាំ ត្រូវមានមាគ៌ាដឹកនាំត្រឹមត្រូវ និងត្រូវធានាការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ ។ ​ទន្ទឹមនេះ ត្រូវរាំងស្កាត់ដាច់ខា​តតាំងពីដំបូងទី ចំពោះរាល់សកម្មភាព អុ​ច​អាល ញុះញង់ បំបែកបំបាក់ បង្កើតទំនាស់ បង្កអនាធិបតេយ្យ កុំទុកឱ្យក្លាយទៅជាគ្រោះ​ម​ហ​ន្តរាយ​ដល់ប្រទេសជាតិបាន។ ក្នុងន័យនេះ ការអនុវត្តគោល នយោបាយ ១១ “ខ” របស់​រណ​សិរ្ស​សាមគ្គីសង្រ្គោះជាតិកម្ពុជា ការអនុវត្តគោលនយោបាយ បង្រួបបង្រួមជាតិ ការអនុវត្តន​យោ​​បាយ ឈ្នះ ឈ្នះ និងការប្រកាន់យកវិធានការច្បាប់ដ៏ម៉ឺង ម៉ាត់ ដើម្បីរក្សាស្ថិរភាព​នយោ​បា​យ​ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅគ្រប់កាលៈ ទេសៈកន្លងមក បានធានានូវ​ការ​ពង្រឹ​ងធ្លុងសាមគ្គីភាពរបស់ជាតិយើងយកឈ្នះលើរាល់ ឧបសគ្គធំៗបាន។​ ទីបួនៈ សន្តិភាព និ​ង​​ស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការ អភិវឌ្ឍ ហើយផ្ទុយមកវិញ ការអភិវឌ្ឍ​ប្រ​កប​ដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌចាំ បាច់ សម្រាប់ធានា និងពង្រឹងសន្តិភាព និង​ស្ថិរភាពសង្គម។ ព្រមជាមួយនេះ នៅក្នុងដំណើរ ការសន្តិភាពរបស់ជាតិយើង គប្បីចង​ចាំ​ថា​ សង្គ្រាម និងការបែកបាក់ជាតិដែលកើតមកពីការ ដឹកនាំមិនត្រឹមត្រូវរបស់អ្នក​ជំនាន់មុនដែល​ផ្ទុយ​ទាំងស្រុងពីឆន្ទៈប្រជាជន និងការចូលជ្រៀត ជ្រែកយ៉ាងខ្លាំងពីសំណាក់បរទេស បានបន្ស​ល់​ទុកឱ្យអ្នកជំនាន់ក្រោយត្រូវតែដោះស្រាយ ហើយការដោះស្រាយនោះត្រូវចៀសវាងការ​យ​ក​សង្រ្គាមមកបញ្ចប់សង្រ្គាម។ ទីប្រាំៈ នៅ គ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែ​លើ​ក​កម្ពស់មនសិការភ្ញាក់រឭក ប្តូរផ្តាច់ការ ពារឯករាជ្យ អធិបតេយ្យជា​តិ​ និងបូរណភាពទឹកដី​រប​ស់​​យើងឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយចំពោះមុខការរំលោភ​បំពាន​ណា​ពី​ខា​ង​ក្រៅ។ ឯករាជ្យ និងអធិបតេយ្យជាតិ ជាគុណតម្លៃដ៏វិសេសវិសាលឧត្តុង្គឧត្តម​ដើម្បីធានាអត្ថិ​ភា​​ពនៃជាតិ និងជាសសរស្តម្ភដ៏រឹងមាំ សម្រាប់ទ្រទ្រង់ដល់សន្តិភាព និងវឌ្ឍនភាពប្រកបដោយ​កិត្តិ​យសរបស់ប្រជាជាតិយើង។ប្រវត្តិ សាស្រ្តជាក់ស្តែងបានបង្ហាញឱ្យយើង​ឃើញច្បាស់​ហើ​យ​ថា ការចុះខ្សោយ ឬបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិ គឺមានតែនាំមកនូវការបែកបាក់ ស​ង្រ្គា​ម វិនាសកម្ម ទុក្ខវេទនា ភាពឱន ថយ និងការប្រមាថមើល ងាយសម្រាប់ប្រជាជាតិយើង​ប៉ុ​ណ្ណោះ។ ទីប្រាំមួយៈ នៅគ្រប់កាលៈ ទេសៈ ប្រជាជនយើងត្រូវប្រកាន់ខ្ជាប់នូវជំហរ​ជាអ្នកធ្វើ​ជា​ម្ចា​ស់របស់ប្រទេសជាតិ ខ្លួន មាន ជំនឿលើកម្លាំង និងការប្រឹងប្រែងរបស់ខ្លួន ។ ការជាក់​ស្តែ​ង​បាន​បញ្ជាក់ច្បាស់ថា យើងបាន វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ និងទប់ស្កាត់មិនឱ្យរបប​នេះ​វិលមកវិញជាលើកទី២ យើងបានសម្រេចសមិទ្ធផលយ៉ាងធំធេងក្នុងការស្តារ កសាង និង​អភិ​វឌ្ឍន៍សេដ្ឋកិច្ចសង្គម យើងបានពុះពារជម្នះដោះស្រាយវិបត្តិនានាដែលបានកើតមាន​នៅផ្ទៃ​ក្នុង​ជាតិ ជាពិសេស សម្រេចបាននូវសន្តិភា​ពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែ​ល​យើងបានដាក់ ចេញដោយខ្លួនឯង ដោយគ្មានការបញ្ជា ឬជំនួយពីបរទេស គឺអាស្រ័យ​ដោ​យ​​ផ្អែកលើសាមគ្គី ភាព ឆន្ទៈ បញ្ញាញាណ សេចក្តីព្យាយាម និងភាពអង់អាចក្លាហានរបស់​ប្រ​ជា​ជាតិយើងជា ចម្បង។ គប្បីចងចាំថា គឺភាពរឹងមាំនៃកត្តាខាងក្នុងនេះហើយ ដែលមានចរិត​កំ​ណ​ត់ និងជា មូលដ្ឋានដើម្បីទទួលបានការជួយឧបត្ថម្ភពីខាងក្រៅ។ ទីប្រាំពីរៈ ចំណងមិត្តភាព សា​​មគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសជិតខា​​​ង​ភូមិផងរបងជាមួយ និងប​ណ្តា​​ប្រទេស លើពិភពលោកដោយមិនប្រកាន់របបនយោបាយ លើមូលដ្ឋានប្រកាន់ខ្ជាប់​គោល​កា​រណ៍ អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ និងលើមូលដ្ឋានការគោរព​ឯក​រា​ជ្យ​​ អធិប តេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក គឺ​ជា​​កត្តា សំខាន់ចាំបាច់មិនអាចខ្វះបាន ដើម្បីធានាដល់ការអភិវឌ្ឍ និងសន្តិភាពរបស់ជាតិយើង​ទាំង​ពេលបច្ចុប្បន្នក៏ដូចតទៅមុខយូរអង្វែង។ អាស្រ័យហេតុនេះ នៅគ្រប់កាលៈទេសៈ​ ត្រូវ​យក​​ចិត្តទុកដាក់កសាង ថែរក្សា ពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ​បណ្តា​ប្រ​ទេស និងអង្គការអន្តរជាតិនានាឱ្យកាន់តែរឹងមាំឡើង ហើយបន្តចូលរួមយ៉ាងសកម្មក្នុងរាល់​កិច្ច​ការអន្តរជាតិ៕

ដោយជឹម ណារី