គណបក្សប្រជាជនកម្ពុជា(CPP) ប្រារព្ធមិទ្ទីងរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្ស(២៨.០៦.១៩៥១ – ២៨.០៦.២០១៩)

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ -គណបក្សប្រជាជនកម្ពុជា(CPP) ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ បាន រៀបចំប្រារព្ធពិធីមិទ្ទីងរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៨ថ្ងៃបង្កើតគណបក្សរបស់ខ្លួន នាព្រឹកថ្ងៃ សុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីធ្លាខាងមុខសាលមហោស្រពកោះពេជ្រ ដែលមានអ្នកចូល​រួម​ប្រមាណជាង ៣ម៉ឺននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាពញាចក្រី ហេ​ង​ សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គម​ហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគ​ណ​​បក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែថា  ក្នុងរយៈពេល៦៨ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជា​ប្រ​វ​ត្តិ​​​សាស្ត្រ​យ៉ាងច្រើន​ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រ​ក​ប​​ដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុង​កា​​លៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជានូវតែរក្សាខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្ដ​ម​​គតិរបស់ខ្លួន គឺឈរជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ាន​ធ្វើ​​ព​លិ​កម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមូយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​​ក្រឹ​ត្យ និងវឌ្ឍនភាពសង្គម។ ពេលប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែល​របប​ប្រ​ល័​យ ពូជសាសន៍ ប៉ុល ពតបានបង្កឡើង គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយ​តែ​មួយ​គត់ដែលបានក្រោកឈរតស៊ូ ដឹកនាំប្រជាជន ធ្វើការប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នង​នេះ ​ឱ្យ​   ដួ​ល​រលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩សង្គ្រោះប្រជាជាតិឱ្យរស់ឡើងវិញបានទាន់ពេល វេលា។ ក្នុ​ង​រយៈពេល ៤០ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជា ជនកម្ពុជា បានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើនដែលបានបម្រើជាប្រយោ ជន៍​ជាតិមា​តុ​ភូមិ និងធ្វើឱ្យប្រជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ជាងនេះទៀត សមាជិក​ស​មា​ជិកា​គណបក្ស និងបង​ប្អូន​ជនរួមជាតិទាំងអស់បន្តរួមគ្នាជាធ្លុងមួយ ក្នុងមហា គ្រួសារតែមួយ និង​ក្រោ​មដំបូលរដ្ឋធម្មនុញ្ញ​តែ​មួ​យ ដើម្បីបន្តថែរក្សា និងពង្រីករាល់សមិទ្ធផល នៃសង្គមជាតិ ជា​​ពិសេសថែរក្សានូវសន្តិភាព​ដែលជាសមិទ្ធផលដ៏ធំធេងបំផុតមិនអាចកាត់ ថ្លៃបាន ឱ្យស្ថិត​ស្ថេរ​​គង់វង្សជារៀងរហូត ៕

ដោយ ជឹម ណារី