លោកប្រធានាធិបតីដូណាល់ត្រាំស្នើឱ្យឥណ្ឌាលុបចោលការដំឡើងពន្ធ ប្រឆាំងសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖


លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានស្នើឱ្យឥណ្ឌាលុបចោលការដំឡើង ពន្ឋ ប្រឆាំងសហរដ្ឋអាមេរិកដោយចាត់ទុកថាការដំឡើងពន្ធនេះ គឺរឿងមិនអាចទទួលយកបាន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។មុននឹងជួបប្រធានាធិបតីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនក្នុងសប្ដាហ៍នេះលោក ដូណាល់ ត្រាំ បានថ្លែងនៅលើ Twitterយ៉ាងឡើងដូច្នេះថាលោកកំពុងសម្លឹងមើលពីកិច្ច
ពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រី ម៉ូឌី ពីការពិតដែលឥណ្ឌាបានដាក់ដំឡើងពន្ធ ក្នុងកម្រិតខ្ពស់ប្រឆាំងនឹងសហរដ្ឋអាមេរិក អស់រយៈពេលច្រើនឆ្នាំ និងនាពេលថ្មីៗនេះ។ នេះគឺជារឿងមិនអាចទទួលយកបាន ហើយការដំឡើងពន្ធនេះត្រូវលុបចោល។
សហរដ្ឋអាមេរិកបានដកឥណ្ឌាចេញពីកម្មវិធីប្រព័ន្ធ អនុគ្រោះពន្ធពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ឬហៅកាត់ថា GSP ដោយសំអាងថា ទីក្រុងញូដេលីបានបរាជ័យក្នុងការផ្ដល់សមភាព លើលំហូរចូលផលិតផលអាមេរិកក្នុងទីផ្សារឥណ្ឌា។ ជាការឆ្លើយតបឥណ្ឌាបានសម្រេចចិត្តដំឡើងពន្ធ លើផលិតផលចំនួន ២៨មុខ នាំចូលពីសហរដ្ឋអាមេរិក៕
ប្រភព៖ សារព័ត៌មាន BBC