ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញទឹកក្រោមដីនៅក្រោមមហាសមុទ្រអាត្លង់ទិចដែលអាចបំពេញអាងហែល ទឹកអូឡាំពិក បានជាងមួងពាន់លានអាង

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Columbia និងវិទ្យាស្ថាន Woods Hole សហរដ្ឋអាមេរិក បានអះអាងថា នៅក្រោមបាតមហាសមុទ្រអាត្លង់ទិចចាប់ពីឆ្នេរសមុទ្ររដ្ឋ New Jersey រហូតដល់រដ្ឋ Massachusetts យ៉ាងហោចណាស់ មានទឹកក្រោមមហាសមុទ្រប្រមាណ ២៨០០ គីឡូម៉ែត្រត្រីគុណ ដែលអាចបំពេញអាងហែលអូឡាំពិកបាន ១.១ពាន់លានអាង។


យោងតាមការលើកឡើងរបស់លោក Chloe Gustafson ជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយប្រាប់សារព័ត៌មានវិទ្យាសាស្រ្ត Scientific Reports កាលពីសប្តាហ៍មុន ថាវាជាទឹកក្រោមសមុទ្រដែលគេស្គាល់ថាជាទឹកក្រោមដី។អ្នកស្រាវជ្រាវសន្និដ្ឋានថាវាអាចមានអាងស្តុកទឹកសាបដទៃទៀតនៅទូទាំងពិភពលោកដែលជាធនធានធម្មជាតិដ៏ធំធេងដែលមានសក្តានុពល សម្រាប់ប្រជាជនពិភពលោកដែលកំពុងកើនឡើងជាលំដាប់។


ចាប់តាំងពីទសវត្សឆ្នាំ ១៩៧០ មកក្រុមហ៊ុននៅក្នុងតំបន់ដែលខួងយកប្រេងនៅលើកម្រាលសមុទ្រ ជួនកាលអាចប៉ះពាល់ដល់ស្រទាប់ទឹកសាបប៉ុន្តែយើងមិនទាន់ដឹងច្បាស់លាស់ថាតើទឹកសាបចំនួនប៉ុន្មាននៅទីនោះដែលខូចខាត។កាលពីឆ្នាំ២០១៥លោក Kerry Key ជាភូគព្ភវិទូនៅសាកលវិទ្យាល័យកូឡុំបៀនិង លោក Rob Evans បានទម្លាក់ឧបករណ៍ពិសេសនៅបាតមហាសមុទ្រនៅក្បែររណ្តៅប្រេងចាស់ៗដើម្បីវាស់វែងពីអេឡិចត្រូម៉ាញ៉េទិចនិងផែនទីទឹក។
បើតាមទីភ្នាក់ងារសារព័ត៌មាន
CNNបានអោដឹងថាការស្រាវជ្រាវរបស់ពួកគេបានបង្ហាញថាស្រទាប់ទឹកក្រោមដីមានជំរៅប្រហែល ៦០០ ហ្វីត (១៨២.៨៨ម៉ែត្រ)ពីបាតសមុទ្រហើយមានចម្ងាយប្រហែល៧៥ម៉ាយ(១២០.៧០ឝ.ម)ពីឆ្នេរសមុទ្រ។យ៉ាងណាក៏ដោយលោក Gustafson Key និងលោក Evans សង្ឃឹមថាការស្រាវជ្រាវរបស់ពួកគេអាចត្រូវបានប្រើដើម្បីបញ្ជាក់ពីអាងទឹកក្រោមដីនៅបាតសមុទ្រដទៃទៀតនៅជុំវិញពិភពលោក៕