សត្វត្មាតបីប្រភេទ នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងទទួលបានចំណីបន្ថែម ដើម្បីការពារជីវិតរស់នៅ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

នៅចុងខែមិថុនានេះ មន្ត្រីអង្គការជីវិត សត្វស្លាបអន្តរជាតិ ប្រចាំនៅស្រុកសៀមប៉ាងបានផ្តល់ចំណីបន្ថែមដល់សត្វត្មាតចំនួនបីប្រភេទ ដែលកំពុងរស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាងលិចនឹងសៀម ប៉ាងកើតដើម្បីថែរក្សាសត្វនេះកុំឱ្យចាកចេញ ពីតំបន់ធ្លាប់រស់នៅ ទៅកាន់តំបន់ផ្សេង នាំឱ្យរងការបាញ់សម្លាប់ពីពួកព្រានព្រៃ។


លោកលួនប៊ុនពេងមន្ត្រីស្រាវជ្រាវរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិសៀមប៉ាងបានបញ្ចាក់ថា៖ ការផ្តល់ចំណីនេះដើម្បីថែទាំ សត្វត្មាតនឹងសត្វស្លាបផ្សេងៗទៀតឱ្យគង់វង្សនៅក្នុងតំបន់អភិរក្ស ដែលក្រសួងបរិស្ថានបានកំណត់រួចមកនេះ កុំឱ្យវាទៅរស់នៅតំបន់ព្រៃក្នុងទឹកដី ប្រទេសឡាវ ខ្លាចត្រូវគេសម្លាប់វា នឹងនាំឱ្យបាត់បង់សម្បត្តិធម្មជាតិរបស់យើង។លោកបន្តថា៖នៅចន្លោះចាប់ពីថ្ងៃទៅ១០ដល់ថ្ងៃទី២៩ជារៀងរាល់ខែ ក្រុមអភិរក្សសត្វត្មាតបានផ្តល់ចំណីជាគោឬក្របី បន្ថែមឱ្យពួកវាក្នុងមួយខែ២ដងដែលត្រូវចំណាយថវិកាជិត១០០០ដូល្លារជាប្រចាំ ព្រោះ បច្ចុប្បន្ន យើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានចន្លោះចាប់ពី៥០ក្បាលទៅ៩០ក្បាលតែប៉ុណ្ណោះ។


លោកផាន់យុតអភិបាល ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ការអភិរក្សសត្វស្លាបនេះបងប្អូនប្រជាពលរដ្ឋបានភ្ញាក់រលឹកចូលរួមច្រើន ព្រោះពូកគាត់បានចាត់ទុកថា ពពួកសត្វទាំងនេះវាអាចបំរើឱ្យវិស័យទេសចរណ៍ ដោយសារភ្ញៀវទេសចរមកលេងចង់មើលសត្វស្លាបប្រភេទធំៗបែបនេះ។
លោកប៊ុន ឌីណា មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិនេះដែរ បញ្ជាក់ថា៖ នៅ ឆ្នាំ២០១៩នេះអង្គការជីវិតសត្វស្លាបអន្តរជាតិសៀមប៉ាងនឹងលើកទឹកចិត្តកសិករ ដែលធ្វើស្រូវត្រយ៉ងយក្ស អង្គការផ្តល់ពូជឱ្យបានគ្រប់ៗគ្នា ព្រោះ នៅពេលបានផលក្រុមអភិរក្សសត្វត្មាតប្រមូលទិញយកមកវិញ ក្នុងតំលៃចាប់ពី១៣៥០រៀល រហូតដល់ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម ហើយគម្រោងនេះបានអនុវត្តនៅក្នុង
ឃុំថ្មកែវនឹងឃុំព្រែកមាស ។លោកថា៖នេះ ជាយន្តការមួយ ជំរុញឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការចូលព្រៃបរបាញ់សត្វនឹងពឹងផ្អែកលើផលអនុផលព្រៃឈើទៀត។
សូមបញ្ជាក់ថា៖តំបន់អភិរក្សសត្វស្លាប់សៀមប៉ាង ទាំងពីនេះ មាន-សត្វត្រយ៉ងយក្ស- សត្វចំកំ កស-សត្វត្រដក់តូច-នឹងត្រដក់ធំ-ផងដែរ ។ នៅពេលដាក់ចំណីម្តងៗវាបាននាំគ្នាមកស៊ីជាមួយគ្នាដូចក្នុងរូបភាពនេះ៕