កម្ពុជាក្នុងនាមជាប្រទេសសមាជិកអង្គការសហប្រជាជាតិ បានដាក់ចេញនូវយុទ្ធនាការ ប្រយុទ្ធ ប្រឆាំងគ្រឿង ញៀន ខុសច្បាប់ជាបន្តបន្ទាប់

វិទ្យុជាតិកម្ពុជា៖ដោយលោក ៖លោកលឹម តុងហួត

បន្ទាយមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កម្ពុជាក្នុងនាមជាប្រទេសសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យគិតគូរពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាល ភាពរបស់ប្រជាពលរដ្ឋ តែងតែ ចូលរួម និងគាំទ្រ គ្រប់យន្តការ និងសកម្មភាពនានា ទាំងក្នុងកម្រិត ជាតិ អន្តរជាតិ ទ្វេភាគី ត្រីភាគី អនុតំបន់ តំបន់ និងបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រយុទ្ធ ប្រឆាំងគ្រឿង ញៀន ខុសច្បាប់ជាបន្តបន្ទាប់ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ឆន្ទៈ ដ៏មោះមុត និង ការប្តេជ្ញាចិត្តដ៏ហ្មឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះ ស្រា យ ឱ្យខាងតែបាន នូវរាល់បទល្មើស និងបញ្ហាដែលពាក់ព័ន្ធ នឹងគ្រឿងញៀន ។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ក្រោមប្រធានបទ “ សុខភាព ដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”ដែលបានប្រារព្ធឡើង នៅសួនមានជ័យ ខេត្តបន្ទាយមានជ័យ នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាន កោតសរសើរ ព្រះ ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមអង្គភាពពាក់ព័ន្ធ អង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្ត និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាព ហើ យមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ។
សូមបញ្ចាក់ថាខេត្តបន្ទាយមានជ័យ ប្រារព្ឋទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស និងអ្នកពាក់ព័ន្ធសរុបជាង៣០០០នាក់ ៕