យុវជនកម្ពុជា និងចិនបើវេទិការផ្លាស់ប្តូរយោបល់ និងពិព័រគំនួរដ៏ស្រស់ស្អាតសាលពិព័រគំនួរខេត្តយូណា នៃប្រទេសចិន

វិទ្យុជាតិកម្ពុជា ៖ដោយលោកចេម ហួត ២៦ ០៦ ២០១៩៖

ភ្នំពេញ៖ ប្រទេសកម្ពុជានិងចិនកាលពីរសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៩នេះ បានរៀបចំវេទិកា នៃការផ្លាស់ប្តូរយោបល់របស់យុវជននៃប្រទេសទាំងពី និងពិព័រគំនួរដ៏ស្រស់ស្អាតសាលពិព័រគំនួរខេត្តយូណាន នៃប្រទេសចិនដើម្បីផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។


ថ្លែងក្នុងវេទិការនេះ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា តាមរយៈវេទិការនេះ នឹងផ្តល់ឱកាសឲ្យយុវជនបានស្វែងយល់ពីវប្បធម៌ និងចំណេះដឹងទៅវិញទៅមកឈានដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជោយដូចដែលប្រមុខថ្នាក់ដឹកនៃប្រទេសទាំងពីរបានកំពុងប្រកាន់យកនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត់។

លោក លី យ៉ុង សមាជិកអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនខេត្តយូណានប្រទេសចិនមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជាចិនមានតាំងពីយូណាស់មកហើយ នឹងត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់រហួតមកដល់បច្ចុប្បន្ននេះ។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យជាពិសេសវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ នយោបាយកាទូត អប់រំ សុខាភិបាលជាដើម។
ដោយឡែកលោក យិន កាង នាយកមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាវិញ បានបង្ហាញថា ការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍របស់យុវជនចិនកម្ពុជា និងពិព័រគំនួរដ៏ស្រស់ស្អាតសាលពិព័រគំនួរខេត្តយូណា នៃប្រទេសចិននៅពេលនេះ បានបង្ហាញពីការផ្លាស់ប្តូររបស់យុវជន តាមរយៈការសម្តែងសិល្បៈប្រទេសទាំងពីរ និងបានទស្សនារូបភាពស្អាតៗរបស់តំបន់ទេសចរណ៍ខេត្ត យូណាន ហើយវាជាការផ្លាស់ប្តូរ វប្បធម៌ និងទេសចរណ៍ទៅវិញទៅមកដែរផងដែរ។
ឯកឧត្តម បណ្ឌិតជា មុនីរឫទ្ធិ ប្រធានសមាគមន៍អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នេះថា មានប្រយោជន៍ខ្លាំងសម្រាប់យុវជនកម្ពុជា ដោយទទួលបានចំណេះដឹង និងបទពិសោធន៍ពីការរៀនសូត្រនៅឯប្រទេសចិនរបស់យុវជនកម្ពុជាដែលធ្លាប់បានទៅរៀននៅទីនោះ ធ្វើឲ្យសិស្សនិស្សិតដែលចង់ទៅរៀននៅប្រទេសចិនមានភាពងាយស្រួល ត្រៀមលក្ខណៈជាមុន។ ចំណែកយុវជនចិនវិញបានស្វែងយល់ពីវប្បធម៌ និងសង្គមកម្ពុជាយ៉ាងស៊ីជំរៅវិញផងដែរ ដែលនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការល្អនៃប្រទេសកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕