សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ —


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនតំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ២៦មិថុនា ឆ្នាំ២០១៩ និងចូលរួមដុតបំផ្លាញសារធាតុញៀន និងគ្រឿងញៀនពាក់ព័ន្ធ ជាង ២ ៣០០​គីឡូក្រាម ដែល សមត្ថកិច្ចរើបអូសបានក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ។

រូបថត៖ ឡាញ់ វិសាល