រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៦ថ្ងៃចន្ទទី១ខែកក្កដាសប្តាហ៍ក្រោយ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៦ថ្ងៃចន្ទទី១ខែកក្កដាសប្តាហ៍ក្រោយដើម្បីដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៥។

ការកំណត់នេះ ធ្វើឡើងតាមការសម្រេចពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើក​កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ។

ឯកឧត្តម ឡេងប៉េង ឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋាសភាបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំង៥នោះរួមមាន៖ ១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអេសភីអេចភី( ខេមបូឌា ) ឯ.ក។ ២- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា-ភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊លឯ.ក។  ៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋា-ភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។៤- ការពិភាក្សានិងអនុម័តសេចក្តីព្រាង​​ច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជា-ណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត និងទី  ៥- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣៕