រាជរដ្ឋាភិបាលបង្ហាញការបេ្តជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យអស់នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ៖

រាជរដ្ឋាភិបាលបង្ហាញការបេ្តជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យអស់នៅកម្ពុជាដើម្បីធានាថែរក្សាសុខភាព សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។
ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញផែនការជាច្រើននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដើម្បីឲ្យមានប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់និងបង្ក្រាបរាល់ការប៉ុនប៉ងលួចលាក់ចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់នឹងចូលមកប្រទេសកម្ពុជា។
យោងតាម សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាអាជ្ញាធរជាតិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ត្រូវបន្តលើកកម្ពស់ថែមទៀតនូវការពង្រឹងយន្តការទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការបង្ក្រាបទប់ស្កាត់ ការ លួច ប៉ុនប៉នចរាចរគ្រឿងញៀននៅកម្ពុជា។
បន្ថែមពីនេះទៀតក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធក៏ត្រូវយកចិត្តទុកដាក់ពង្រឹងឲ្យកាន់តែសកម្មភាពថែមទៀតនូវការផ្សព្វផ្សាយផ្សារសារ អប់រំអំពីបញ្ហាគ្រឿងញៀនទាំងតាមរយៈផលិតផលផ្សេងៗដូចជានៅលើដបទឹកសុទ្ធ កំប៉ុងភេសជ្ជៈថង់វេចខ្ចប់ ក៏ដូចជាតាមរយៈការបិទផ្សាយលិខិតប័ណ្ណ ឬផ្ទាំងរូបភាពអប់រំទៅតាមគោលដៅប្រឈមនានាពិសេសទៅតាមផ្ទះជួលផ្ទះសំណាក់និងក្លឹបកំសាន្តសប្បាយជាងនេះទៅទៀតក៏ត្រូវយកចិត្តទុកដាក់ក្នុងការចលនាស្វែងរកការចូលរួមនិងគាំទ្រពីដៃគូទាំងវិស័យសាសនា វិស័យឯកជនសប្បុរសជនអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិដើម្បីធ្វើឱ្យការងារឆ្លើយតបរបស់ខ្លួនកាន់តែមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយនិងទទួលបានប្រសិទ្ធភាពខ្ពស់។
សាលិខិតបានបញ្ជាក់ទៀតថា អង្គភាពអនុវត្តច្បាប់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព គុណភាពនិង ក្រមសីលធម៌ឲ្យបានល្អដើម្បីបន្តបង្ការទប់ស្កាត់និងបង្ក្រាបដោយគ្មានការលើកលែងនូវរាល់បទល្មើសដែលមាន ការពាក់ព័ន្ធនឹងគ្រឿងញៀន។
ជាពិសេសយកចិត្តទុកដាក់ពង្រឹងនិងអនុវត្តវិធានការរដ្ឋបាលឲ្យបានតឹងរឹងជាប់ជាប្រចណ្ឌនិងនៅគ្រប់ទីកន្លែង៕