ឯកឧត្តម ជា សុផារ៉ា បើកកិច្ចប្រជុំជាមួយម្ចាស់សំណង់  និងក្រុមហ៊ុនម៉ៅការសាងសង់នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយខេត្តព្រះសីហនុ ឯកឧត្ដម គន់ គីម ដោយមានការចូលរួមពីម្ចាស់សំណង់ និង ក្រុមហ៊ុនម៉ៅការសំណង់នៅខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដី មានប្រសាសន៍ណែនាំឱ្យមន្ត្រីមុននឹងសាងសង់សំណង់ ត្រូវពិនិត្យលិខិតបើក ការដ្ឋានបញ្ចប់ការដ្ឋាន អនុញ្ញាតឱ្យធ្វើការស្នាក់នៅ និងធ្វើអាជីវកម្ម ក្នុងដំណើរការសាងសង់ នូវសំណង់តាមច្បាប់ និងអនុក្រឹត្យ ក្នុងការគាំទ្រ ហើយចំណុចនេះជាបញ្ហាសំខាន់ណាស់ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មេត្តាអនុវត្តន៍តាមក្រមសំណង់ បទដ្ឋានបច្ចេកទេស និងតាម ការគ្រប់គ្រង និងសូមឱ្យបងប្អូនជួយគាំទ្រ រាល់សំណង់ដែលសង់គ្មានច្បាប់ ចាប់ពីពេល នេះទៅ អាជ្ញាធរដាក់ពាក្យបណ្តឹង គឺជាដើមបណ្តឹងទៅព្រះរាជអាជ្ញា និងដោះស្រាយតាម ក្រោយ។ អ្វីដែលយើងធ្វើល្អ យើងនាំគ្នាគាំទ្រ និងគោរពច្បាប់។ សូម បងប្អូនជួយផ្សព្វផ្សាយ និងបង្កលក្ខណៈឱ្យបងប្អូនយើងដទៃទៀត ដូចជាមិត្តភ័ក្តិ មករកស៊ីទទួលទាន ជួយណែនាំ និងបង្ហាញផ្លូវនិងបញ្ហាផ្សេងៗ ប្រសិនបើយើងខ្វះការសម្រប សម្រួលសហការ ឧទាហរណ៍ បើសំណង់ល្អ វាល្អទាំងអស់គ្នា ចុះបើសំណង់មួយរលំ ឮទៅខាងក្រៅ វាមិនល្អ សូមបងប្អូន ជួយសហការ និងជាអំពើ ជាកុសល ជួយលើកកម្ពស់ដល់ក្រុមហ៊ុនរបស់យើងកាន់ តែមានឧត្ដមភាព នឹងបានការគាំទ្រពីប្រជាពលរដ្ឋ និងអតិថិជនផ្សេងៗទៀត។

ឯកឧត្តមបន្តថា ក្រសួងក៏មានបង្កើតគណៈកម្មការ ដើម្បីមកចុះត្រួតពិនិត្យរាល់សំណង់ ហើយគោលដៅនៃការត្រួតពិនិត្យសំណង់ បងប្អូនត្រូវរៀបចំត្រៀមឯកសារបង្ហាញថា ការ design គ្រឿងបង្គំរបស់សំណង់របស់លោក អ្នក ណាគូរ មានបទដ្ឋានបច្ចេកទេសយ៉ាង ណា ជួយឱ្យវិស្វករត្រៀមឯកសារមកបង្ហាញដល់គណៈកម្មការ ដើម្បីងាយស្រួលក្នុងការសហការ ដើម្បីចូលកែលម្អ សំណង់តាមស្តង់ដារបច្ចេកទេស។

ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការរបស់យើងចុះទៅដល់ក្នុងជំហានដំបូងក្នុងមួយ សប្តាហ៍មិនរំខានពេលវេលា សូមបងប្អូនទាំងអស់ មេត្តាត្រៀមឯកសារ ព្រោះយើងមាន៨ គណៈកម្មការដែលចុះត្រួតពិនិត្យ។ ម្យ៉ាងទៀតក្នុងពេលបំពេញបេសកកម្មសូមបងប្អូនយល់ ថា ការចុះទៅនេះ គឺអនុវត្តន៍តាមជំនាញ និងវិជ្ជាជីវៈប្រកបទៅដោយក្រមសីលធម៌ឱ្យបាន ត្រឹមត្រូវ ដើម្បីទាក់ទាញវិនិយោគកាន់តែធំកាន់តែច្រើនកាន់តែល្អថែមទៀត នៅក្នុងខេត្ត ព្រះសីហនុតាមគោលបំណង និងសំណូមពរ ក្នុងការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង បានអំពាវនាវឱ្យបងប្អូនទាំងអស់មានការនឹង នរចិត្ត បោះទុនកាន់តែធំ ព្រោះគណៈកម្ម ការចុះទៅមិនមែនបំភ័យ បំភិត ដុតឱ្យខ្លោច រោលឱ្យឆៅនោះទេ គឺជាការគាំទ្រឱ្យបងប្អូន អនុវត្តន៍តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវធានាបរិមាណ និងគុណភាព និងបន្តផ្តល់ព័ត៌មាន ដល់ប្រធានក្រុមហ៊ុនដែលនៅខាងក្រៅ ឬនៅខាងក្នុងប្រជុំរាយការណ៍ឱ្យបានច្បាស់លាស់ កុំឱ្យមានការមន្ទិលសង្ស័យ មានការភិតភ័យ គឺធ្វើឱ្យបានល្អប្រសើរសម្រាប់បរិយាកាស វិនិយោគនៅខេត្តព្រះសីហនុ សូមសង្ឃឹម ជឿជាក់លើរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីរបស់ ថ្នាក់ជាតិរបស់យើងទាំងអស់ ជួយគាំទ្រនៅក្នុងដំណើរការនេះឱ្យបានល្អប្រសើរ៕

ដោយ ងូ សុមុនី