ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងច្បាប់ចំនួន៤ផ្សេងទៀត

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងច្បាប់ចំនួន៤ផ្សេងទៀតដើម្បីទាក់ទាញវិនិយោគ និងធានាឲ្យការគ្រប់គ្រងអភិវឌ្ឍន៍ធនធាន ធនធានប្រេងកាតឲ្យមានប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាព។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គព្រឹទ្ធសភាដឹកនាំដោយសម្តេច វិបុល សេ នាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌ថា  សមាជិកព្រឹទ្ធសភាចំនួន៥៣រូបបានលើកដៃអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនេះ ដោយចាត់ទុកច្បាប់នេះថា មានសារៈសំខាន់ដើម្បីបើកផ្លូវឲ្យរាជដ្ឋាភិបាលយកទៅអនុវត្តន៍សម្រាប់គ្រងប្រេងកាតទាំងនៅក្នុងដែនសមុទ្រ និងនៅលើគោក។

ឯកឧត្តមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតដែលមាន៩ជំពូក និង២៧មាត្រានេះ  នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋពេលដែលរដ្ឋធ្វើការបើកប្រតិបត្តិការរុករកប្រេងកាត ការដឹកជញ្ជូនប្រេងកាត ផ្តល់ឱកាសការងារដល់ប្រជាសហគមន៍ និងច្បាប់នេះ ក៏បានគិតគួយ៉ាងខ្លាំងក្នុងការការពារបរិស្ថានពេលកម្ពុជាប្រមូលផលប្រេងកាតនៅឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និងថាមពល តំណាងរាជរដ្ឋាភិ​​បាលដែល​ជាអ្នកឡើងការពារសេចក្តីព្រាងច្បាប់នេះបានឲ្យដឹងថា​​ច្បាប់នេះគឺជាការផ្តល់ទំនុកចិត្ត​ដល់អ្នកវិនិយោគទុនដែលវិនិយោគនៅ​​ក្នុងឧស្សាហកម្មប្រេងកាតនេះ។ ឯកឧត្តមបន្តថាច្បាប់នេះ ជាលិខិតគតិយុត្តិដ៏សំខាន់ក្នុងការបើកផ្លូវដល់រាជរដ្ឋាភិបាលក្នុងការធ្វើការសហការជាមួយក្រុមហ៊ុនពាក់ព័ន្ធក្នុងការបូមប្រេងកាត និងបន្តរុករកឧស្ម័នផ្សេងៗទៀតទាំងក្នុងដែនទឹកនិងនៅលើដី។ រាជរដ្ឋាភិបាលស្នើច្បាប់នេះ ដើម្បីធានាការគ្របគ្រងប្រេងកាត និងឧស្ម័នប្រកបដោយភាពត្រឹមត្រូវ តម្លាភាព គ្មានអំពើពុករលួយ និងបង្កើនថវិកាជាតិលើកកម្ពស់សេដ្ឋកិច្ចជាតិឲ្យរីកចំរើន។

ក្រៅពីសេចក្តីព្រាងច្បាប់ស្តី ពីការគ្រប់ គ្រងប្រេងកាត  និង  ផលិត     ផល   ប្រេង កាតនេះ ព្រឹទ្ធសភាក៏បានគាំទ្រឯកភាពលើសេចក្តីព្រាងច្បាប់ ស្តីពី ការ  អនុម័តយល់ព្រម លើកិច្ចព្រម  ព្រៀងរវាង កម្ពុជាជាមួយ  រដ្ឋាភិបាល  បង់ក្លាដេស , រវាង កម្ពុជា ជាមួយ  សហភាពអារ៉ាប់ អេមីរ៉េត , រវាងកម្ពុជា ជាមួយនៃសាធារណរដ្ឋតួកគី ស្តីពីការ  ជំរុញ និង ការ ការពារទៅ  វិញទៅ មកនៃការវិ និយោគ,សេចក្តីព្រាង  ច្បាប់ស្តីពីការ  អនុម័តយល់ ព្រម  លើ  កិច្ច ព្រម ព្រៀ  ង ស្តីពី  ការ  បង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សីនិងផ្តៅផងដែរ៕