ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី ចូលជួបជម្រាបលា និងទទួលប័ណ្ណសរសើរ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក CHEN JIE ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី (Cambodia Digital TV Co., Ltd.) ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅភ្នំពេញ ខណៈបញ្ចប់អាណត្តិការងារនៅកម្ពុជា។

នៅក្នុងឱកាសជម្រាបលានោះ ក្រសួងព័ត៌មានក៏បានប្រគល់ប័ណ្ណសរសើរជូនលោក CHEN JIE និងលោក WANG WEI YI ជាប្រធានផ្នែកមេឌា នៃក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី ដែលបានសហការយ៉ាងជិតស្និតជាមួយក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន និងនាទីកំសាន្តដ៏សម្បូរបែបជូនដល់អតិថិជនកម្ពុជាកន្លងមក។

រូបថត៖ ខឹម សុវណ្ណារ៉ា