ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣បានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនជាលើកទី១ដោយផ្តោតលើរបៀបវារៈចំនួន៤

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣បានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនជាលើកទី១ ដោយផ្តោតលើរបៀបវារៈចំនួន៤ ដើម្បីឆ្ពោះទៅការចូលរួមអភិវឌ្ឍន៍ រាជធានីភ្នំពេញអិយកាន់តែរីកចំរើន។
កិច្ចប្រជុំនេះបានបហរព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ខែមិថុនា ក្រោមវត្តមានឯកឧត្តមប៉ាសុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងសមាជិកសមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីជំនាញអង្គភាពពាក់ព័ន្ធជាច្រើនរូប។


ឯកឧត្តមប៉ាសុជាតិវង្សបានមានប្រសាសន៍ថា របៀបវារៈសំខាន់ចំនួន៤នេះរួមមានទី
១ ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណនរបស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សានិងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា
ទី២ ផ្ដួចផ្ដើមសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣ សម្រាប់រយៈពេល ១២ ខែឆ្នាំ ២០១៩ ២០២០ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី ២
ទី៣ របាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់គណៈអភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញក្នុងអាណត្តិទី ៗរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនិងការងារសេសសល់ទិសដៅការងាររយៈពេលបីខែដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី ២នឹងត្រូវអនុវត្តបន្ត
និងនិងទី៤ បញ្ហាផ្សេងៗ។