សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ប្រាក់ឧបត្ថម្ភដល់ជនរងគ្រោះ ដោយការបាក់រលំអគារនៅខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ -នាព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៩ មុនពេលវិលត្រឡប់មកកាន់រាជធានី​ភ្នំពេញវិ​ញ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បា​ន​​បញ្ជាឱ្យឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី នាំយកថវិកា​ផ្ទា​ល់​​របស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៦ម៉ឺនដុល្លារអាម៉េរិក ឧបត្ថម្ភផ្ទាល់​ដៃ​ជូ​ន​​ដល់​ជនរងគ្រោះចំនួន២នាក់ចុងក្រោយ ដែលក្រុមជំនាញជួយសង្រ្គោះចេញ​ពីគំនរ​បាក់​បែ​ក​ នៃការបាក់រលំអគារកម្ពស់៧ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ   ខេត្តព្រះ​សី​ហនុ។

ជនរងគ្រោះទាំងពីររូបនេះ ត្រូវបានក្រុមអ្នកជួយសង្រ្គោះអន្តរាគមន៍​សង្រ្គោះចេញពី  គំ​ន​រ​បាក់បែក កាលពីវេលាម៉ោងប្រមាណ១៦និង៥នាទី រសៀលថ្ងៃទី២៤មិថុនាម្សិលមិញ នៅ​ចំ​ពោះ​​មុខនៃ​វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលដឹកនាំបញ្ជាដោយផ្ទាល់ក្នុង​ប្រតិ​បត្តិ​កា​រ នៃការរុក​រកជនរងគ្រោះ និងអ្នកបាត់ខ្លួន ក្នុងគំនរបាក់បែកនៃការរលំអគារកម្ពស់​៧ជាន់។ នៅក្នុងការសម្រាក ថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកព្រះសីហនុ ម្តាយជនរងគ្រោះ​ទាំង​ពីររូ​ប​ ដែលមានទីលំនៅរស់នៅ​ខេត្តព្រៃវែង បានធ្វើការអះអាងថា បន្ទាប់ពីដឹងដំណឹង ពីការ​បាក់រ​លំ​អគារនោះ លោកស្រីបានសន្លប់ បាត់ស្មារតីដោយរំពឹងថា កូនរបស់អ្នកស្រីស្លាប់ ក្នុងហេតុ​ការ​​ណ៍នោះ ដោយសារកូនគាត់ធ្វើការជាកម្មករសំណង់និងស្នាក់នៅក្នុងការដ្ឋាន នោះ។ លោ​ក​​​ស្រី​បានបញ្ជាក់ថា លោកស្រីមកកាន់ខេត្ត ព្រះសីហនុកាលពីម្សិលមិញ គឺរង់ចាំទទួល​សា​ក​សព​កូនរបស់គាត់ទៅធ្វើបុណ្យនៅស្រុកកំណើត តែជាភ័ព្វសំណាងខ្លាំង​ណាស់ បាន​ទេ​វ​តា​ជួយកូនគាត់នៅមានជីវិតនៅឡើយ បន្ទាប់ពីស្ថិតនៅក្នុង គំនរបាក់បែក​ជាង៥០ម៉ោងរួច​មក​នោះ​។ នៅចំពោះមុខឯកឧត្តម សេង ទៀង អ្នកស្រីដែលជា ម្តាយជនរង​គ្រោះ បានថ្លែង​នូវ​អំ​ណរ​គុណរកអ្វីប្រៀបផ្ទឹមបាន ចំពោះសម្តេចតេជោនាយករដ្ឋ​មន្រ្តី ដែល​លោកបានចំណាយ​ពេល​វេលាដ៏មានតម្លៃបំផុត ចុះដឹកនាំបញ្ជាដោយផ្ទាល់ក្នុងប្រតិបត្តិ​ការ រុករក និងសង្រ្គោះជន​រង​​គ្រោះក្នុងឧបទ្ទេវហេតុ នៃការបាក់រលំអគារនេះ។ ម្តាយក៏ដូចជាជន រងគ្រោះ​បាន​លើក​ហ​ត្ថ​ថ្លែ​ង​អំណរគុណ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាក្នុងលោក សូមតាមជួយបីបាច់ថែ​រក្សា​​ការពារសម្តេច ពិសេសប្រសិទ្ធពរសម្តេចតេជោមានសុខភាពល្អបរិ​បូរ ជន្មាយុយ៉ឺនយូរ ដើម្បី​បន្តស្ថិតនៅជាអ្នកដឹកនាំព្រះរាជាណាចក្រកម្ពុជា កាន់តែរីក​ចម្រើន ខ្ពង់ខ្ពស់ទ្វេ​ឡើងថែម​ទៀ​ត។

គួរបញ្ជាក់ថា ឧបទ្ទេវហេតុនៃការបាក់រលំអគារកម្ពស់​៧ជាន់នេះ បានកើតឡើងកាលពី​ ​ថ្ងៃទី​២២ ខែ​មិថុនាឆ្នាំ២០១៩ រហូតមកដល់ព្រលប់ថ្ងៃទី២៤ ខែ​មិថុនា ក្រុម​អ្នក​ជួយសង្រ្គាះ​បាន​បិទ​បញ្ចប់ប្រតិបត្តិការនៃការរុករក​ អ្នកបាត់ខ្លួនកប់ក្នុងគំនរបែកបាក់​ដែលក្នុងនោះ ក្រុម  ​អ្ន​ក​​ជួយ​សង្រ្គាះបានរកឃើញអ្នកនៅមានជីវិតចំនួន២៦នាក់ និងរកឃើញ​សាក​សពចំនួន២៨​នា​ក់​ ក្នុងឧបទ្ទេវហេតុនៃការបាក់រលំអគារកម្ពស់៧ជាន់នេះ៕

ដោយ ជឹម ណារី