ប្រធានាធិបតីរុស្ស៊ីនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល

អ៊ីស្រាអែល៖ កាលពីថ្ងៃចន្ទនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នីតាន់យាហ៊ូបាននិយាយថាទស្សនៈកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនដែលនឹងមកអ៊ីស្រាអែលក្នុងឆ្នាំ ២០១៩នេះជាសញ្ញាមួយដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក នីតាន់យាហ៊ូបានធ្វើការកត់សម្គាល់នេះនៅពេលចាប់ផ្តើមកិច្ចប្រជុំមួយជាមួយនិងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោកនីកូឡៃផាទ្រុសសៀវ (Nikolai Patrushev) នៅទីក្រុងហ្សេរុយសាឡឹម។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាលោកពូទីនត្រូវបានរំពឹងថានឹងមកទស្សនៈកិច្ចនៅចុងឆ្នាំនេះដើម្បីចូលរួមរំលឹកដល់ការឡោមព័ទ្ធក្រុងឡេនីងដ៍និងដើម្បីចាប់ផ្តើមព្រឹត្តិការណ៍នៃខួបលើកទី ៧៥នៃការរំដោះជំរុំមរណៈនៃពួកណាស៊ីនៅអ៊ូសវ៉េស។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៥.០៦.១៩)