លោកត្រាំនឹងធ្វើដំណើរទស្សនកិច្ចពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះ។

អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រាប់សន្និសីទសារព័ត៌មានមួយថាលោកត្រាំនឹងធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃសៅរ៍ដើម្បីរៀបចំកិច្ចប្រជុំជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថាក្នុងអំឡុងកិច្ចចរចានេះលោក ម៉ូន និងលោកត្រាំនឹងធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅស្តីពីរការសហការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើបញ្ហាបំបាត់អាវុធនុយក្លេអ៊ែរពេញលេញនិងការធ្វើឲ្យមានសន្តិភាពជាយូរអង្វែងនៅឧបទ្វីបកូរ៉េព្រមទាំងពង្រឹងសម្ព័ន្ធភាពទ្វេភាគីបន្ថែមទៀត។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៥.០៦.១៩)