ឯកឧត្តម គួច ចំរើន នាំយកអំណោយទៅចែកជូនគ្រួសាររងគ្រោះដោយខ្យល់ នៅភូមិខ្នុរដូង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំក្នុងខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ២៧គ្រួសារ នៅភូមិខ្នុរដូង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដោយរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ដែលធ្វើឱ្យរលំផ្ទះ និងប៉ើងដំបូលផ្ទះនោះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ត្រាក់ដែល បណ្ដាលឱ្យរខូចខាតផ្ទះសម្បែង និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម​  ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមដោយក្តីនឹករលឹក និងចូលរួមចែករំលែក នូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរង គ្រោះដោយសារខ្យល់កន្ត្រាក់នេះផងដែរ។

ឯកឧត្តម គួច ចំរើន ក៏បានលើកឡើងផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តាំផ្ញើដល់អាជ្ញាធរជាប្រធានកាកបាទក្រហម ត្រូវយកចិត្តទុកដាក់តាមដានពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងការលំបាកក្នុងគ្រោះ មហន្តរាយណាមួយដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ។ មិនត្រូវ ទុកប្រជាពលរដ្ឋដែលជួបការលំបាកចោលឡើយ គឺមានកាកបាទក្រហមកម្ពុជាត្រូវតែជួយ ដល់ប្រជាពលរដ្ឋទូទៅ ជួបការលំបាកដោយមិនទុកដោយឡែកពីគេដោយមិនប្រកាន់និន្នា ការនយោបាយឬពូជសាសន៍ពណ៌សប្បុរ គឺមិនបោះបង់និងទុកនរណាម្នាក់ចោល នៅពេលជួបការលំបាកនោះទេ។ កាកបាទក្រហមមានគ្រប់ទីកន្លែង ហើយក៏ឝ្មាន ទុកអ្នកណាចោលនៅពេលជួបការលំបាក។

ឯកឧត្តម គួច ចំរើន ក៏បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាមន៍ជនបទ ដែលមានជាសក្ខីភាពផ្លូវលេខ៧០បេ ក្នុងឃុំជី បាននេះត្រូវបានស្ថាបនាដោយចាក់បេតុង ដែលពីមុនទីនេះមិនមានផ្លូវប្រជាពលរដ្ឋជួបការ លំបាកខ្លាំងដោយមានអសន្នអន់ក្រម្តងៗត្រូវប្រើដោយទូក្នុងរដូវវស្សា និងរដូវប្រាំងមានការ ពិបាកយ៉ាងខ្លាំង ឥឡូវមានផ្លូវល្អបងប្អូនត្រូវរួមគ្នាគោរពច្បាប់ចារាចរណ៍ផង។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិមានសុខ សន្តិភាពពេញផ្ទៃប្រទេសប្រជាពលរដ្ឋរស់នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍលើ គ្រប់វិស័យ។ ចូរយើងនាំគ្នាចូលរួមថែរក្សាសុខសន្តិភាពដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនូវ កំណើនសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាលំដាប់តទៅមុខ និងសុំកុំស្តាប់ការញុះញង់របស់ ក្រុមប្រឆាំងអគតិតែងបង្កដល់ចលាចលបង្កអសន្តិសុខក្នុងសង្គមកម្ពុជា ដើម្បីរាំងស្ទះដល់ ដំណើរការអភិវឌ្ឍនៃការចម្រើនរបស់យើង។ ដូចនេះយើងត្រូវតែរួមគ្នារថែរក្សាសុខ សន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្សតទៅសម្រាប់ខ្លួនយើងកូនចៅយើងនិងអនាគតជាតិមាតុភូមិយើងទាំងអស់គ្នា។

អំណោយ ដែលបានយកទៅចែកជូនដល់គ្រួសាររងគ្រោះទាំនោះមាន៖ គ្រួសាររលំផ្ទះ ចំនួន០២គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម ឃីត០១កញ្ចប់ មីយើង ០១កេស ទឹកស៊ីអ៊ីវ ០៦ដប ទឹកត្រី០៦ដប ត្រីខ ១០កំប៉ុង ថវិកាចំនួន ១.០០០.០០០រៀល។ គ្រួសារដែលផ្ទះ ទ្រេតប៉ើងដំបូលចំនួន ២៥គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករចំនួន២៥ គីឡូក្រាម ឃីត០១កញ្ចប់ មីយើង០១កេស ទឹកស៊ីអ៊ីវ ០៦ដប ទឹកត្រី០៦ដប ត្រីខ ១០កំប៉ុង ថវិកាចំនួន ១០០.០០០រៀល៕

ដោយ ឆាយ ម៉ុត