ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៥ ខែមិថុនាខាងមុខ ដើម្បីបន្តសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩​ — កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនា នាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានអនុម័តកំណត់យកថ្ងៃទី២៥ ខែមិថុនាខាងមុខ ដើម្បីបន្តសម័យប្រជុំពេញ អង្គរបស់ព្រឹទ្ធសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភារបស់អគ្គលេ​ខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា សម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤នេះ មានរបៀបវារៈចំនួន៥គឺ៖

ទី១-ការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

ទី២-ការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចករកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋ ប្រជាមានិតបង់ក្លាដែស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

ទី៣-ការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។

ទី៤-ការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋ តួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ និងទី៥-ការពិនិត្យ និងឱ្យ យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្តីពីការបង្កើត អង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ៕

ដោយ ប៉ាល់ សុង