លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ដឹកនាំគណៈប្រតិភូនារីក្រសួងព័ត៌មាន អញ្ជើញចូលថ្វាយព្រះពរសម្តេចម៉ែ នៅព្រះបរមរាជវាំង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ —

លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូនារី អញ្ជើញចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាឱកាសចម្រើនព្រះជន្មគម្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

រូបថត៖ ព្រះបរមរាជវាំង