ក្រសួងវប្បធម៌ ផ្ញើសារលិខិតរំលែកទុក្ខចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុក្នុងខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖

លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចត្រសិល្បៈ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង ក្នុងខេត្តព្រះសីហនុ។


សារលិខិតរំលែកទុក្ខនេះ បានបញ្ជាក់ថា មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានអារម្មណ៍ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។
សារលិខិត ក៏បានកើតសរសើរ ចំពោះក្រុមការងារជួយសង្គ្រោះដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងបានលើកទឹកចិត្តឲ្យបន្ដបេសកកម្មនេះរហូតដល់ជនរងគ្រោះទាំងអស់ត្រូវបានរកឃើញជាស្ថាពរ។