ឯកឧត្ដម ថោង ខុន និង ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមជាអធិបតី ព្រឹត្ដិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ឆ្នាំ២០១៩ 

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ —

ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមជាអធិបតី ព្រឹត្ដិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ « អភិរក្សស៊ីក្លូដើម្បីទេសចរណ៍ » នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩  ដែលមានស៊ីក្លូចូលរួមប្រណាំង ចំនួន១៣៦ គ្រឿង ក្នុងរយៈចម្ងាយ ១គីឡូម៉ែត្រ នៅបរិវេណសួនច្បារព្រះបារមីជ្រោយចង្វារ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា និង ឯល វឌ្ឍនៈ