ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងពត៌​​មាន​ចូលរួមកិច្ច​ប្រជុំស្តី​​ពីជំនួញ​​ធុរកិច្ច​​នៅប្រទេស​សឹង្ហបុរី

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

សឹង្ហបុរី៖ កាលថ្ងៃទី22 ខែមិថុនា ឆ្នាំ2019 ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងពត៌​​មាន​ និងលោកជំទាវ​បានអញ្ចើញចូលរួមកិច្ចប្រជុំជំនួញធុរកិច្ច និង រាត្រីស្រមោលស នៅប្រទេសសឹង្ហបុរីដែលមានអ្នកចូលរួមជាង១ម៉ឺននាក់ មកពី8​​ប្រទេសក្នុង​​ប្រទេសអាស៊ាន ។

ឯកឧត្តម បានប្រាប់វិទ្យុជាតិកម្ពុជាពីប្រទេសសិង្ហបុរីនៅរសៀលថ្ងៃទី២៣ ខែមិថុនានេះថា ក្នុងវត្តមានបំពេញកិច្ចប្រជុំ និង ចូលរួមរាត្រី​​ស្រមោល​​ស​​នេះ គឺបណ្ដាប្រទេសនីមួយៗបានបង្ហាញអំពីចក្ខុវិស័យ និង រៀនសូត្រ ចែករំលែកចំនេះដឹង និង វប្បធម៌ចំរុះរបស់​​ជាតិ​​នីមួយៗ ក្នុងភាពជាអ្នកដឹកនាំធុរកិច្ច និងពាណិជ្ជផ្សេងៗ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរនិងជាអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ ឯកឧត្តមបានចែករំ​​លែក​​បទពិ​​សោធន៍ល្អៗ និងបង្ហាញពី​​សក្តានុពលរបស់​​កម្ពុជាក្នុងវិស័យ​​ធុរកិច្ចជាពិសេសគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា​​តែតែងតែគាំ​ទ្រលើ​កទឹក​ចិត្តដល់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិឲ្យវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន។

ឯកឧត្តម បញ្ជាក់ថា កម្ពុជា មានសន្តិភាព និងសន្តិសុខពេញលេញ និងមានសន្ទុះ​​អភិវឌ្ឍន៍​​ខ្លាំង​​ពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះ ជាឱកាសល្អសម្រាប់អ្នកវិនិយោគទុន​​អន្តរជាតិដែលចង់​​មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា៕