សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីថៃ

AKP បាងកក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន និងគណៈប្រតិភូ អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងលោកជំទាវ នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក នារាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា