រដ្ឋសភាប្រកាសទទួលស្គាល់ឯកឧត្ដម សុខ ផេង ជាអ្នកតំណាងរាស្ត្រថ្មីមណ្ឌលព្រៃវែងជំនួស ឯកឧត្ដម ពៅ សាមី ដែលទទួលមរណភាព

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ -រដ្ឋសភាបានប្រកាសទទួលស្គាល់ឯកឧត្ដម សុខ ផេង ជាអ្នកតំណាងរាស្ត្រថ្មីមណ្ឌល ខេត្ត ព្រៃវែងជំនួសសមាជិករដ្ឋសភាដែលទទួលមរណភាព។ ការប្រកាសទទួលស្គាល់អ្នកតំណាង រាស្ត្រថ្មីនេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី២ នីតិកាលទី៦ ក្រោម​អធិបតី​ភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានសមាសភាពចូលរួមទាំងអស់១០៨រូប នៃសមាជិករដ្ឋសភាទាំងមូល។

អង្គប្រជុំបានអនុម័តដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអាន​ប្រកាស ទទួលស្គាល់ឯកឧត្ដម សុខ ផេង ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តព្រៃវែង ជំនួសឯកឧត្ដម ពៅ សាមី ដែលទទួលមរណភាព៕

ដោយ ប៊ុនរិទ្ធ