ស្ពានអាកាសថ្មើរជើង នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីងនឹងដាក់ ឱ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ -រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន OCIC បានសាងសង់ស្ពានអាកាស ថ្មើរ ជើងថ្មីមួយទៀតនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ស្ថិតក្នុងខណ្ឌ៧   មករា រាជធានីភ្នំពេញ។ គិតមកដល់ថ្ងៃទី១៥ ខែមិថុនាកន្លងមកនេះ ការដ្ឋានសាងសង់ស្ពាន អាកាសថ្មើរជើងថ្មីនេះ បានរួចរាល់ស្ទើរទាំងស្រុងហើយ ពោលគឺនឹងដាក់ឱ្យប្រើប្រាស់ជាសា​ធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះតទៅ។ នេះបើតាមការលើកឡើង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លង​កាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ការធ្វើចរាចរណ៍ និងធានាបាននូវសុវត្ថិភាព។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែង ក្នុងនោះ រួមមាននៅមុខវិទ្យាល័យជម្ពូវ័ន្ត និងនៅក្បែរផ្សារជម្ពូវ័ន្ដ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យចំនួន២កន្លែង និងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា មួយកន្លែងទៀត៕ដោយ សួស សំរិត

ដោយ សួស សំរិត