ក្រុមអភិរក្សពូជត្រី បង្កើនសកម្មភាព ល្បាតរហូតដល់ដំណាច់ខែកញ្ញាដើម្បីការពារពូជត្រីនៅទន្លេមេគង្គលើ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ត្រីជាង១២០ប្រភេទនៅ ទន្លេមេគង្គលើ ស្ថិតក្នុងខេត្តស្ទឹងត្រែង កំពុង រងគ្រោះថ្នាក់ ដោយសារកត្តាមនុស្ស ហើយក្រុមអភិរក្សពូជត្រីនៅក្នុងខេត្តនេះ បានអនុវត្តច្បាប់យ៉ាងតឹងរឹងនៅរដូវបិទនេសាទ ដើម្បីការពារ ទុកឱ្យវាពងកូនសម្បូរបែបឡើងវិញ។


ក្នុងឱកាសក្រុមសម្ព័ន្ធអ្នកសារព័ត៌មានខេត្តស្ទឹងត្រែង នាំអំណោយជូនក្រុមអភិរក្សធនធានមច្ឆជាតិនៅសង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែងនៅចុងសប្តាហ៍នេះ លោកទំនីរ៉ូនាយខណ្ឌជលផលខេត្តបានបញ្ជាក់ថា៖បេកសកកម្មការពារ ត្រីមេពូជ ក្រុមការងារអនុវត្តបាន៣៥ថ្ងៃរួចមកហើយ ហើយបេសក្មកមនេះយើងនិងបន្តរួមគ្នាអនុវត្តជាង១០០ថ្ងៃទៀត ដើម្បីបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទផង។


លោកបន្តថា៖គោលបំណងនេះ យើងនិងអភិរក្ស ពពួក ត្រីត្រសក់-ត្រីរាជ-ត្រីគល់រាំង-ត្រីខ្លា-ដែលជាពពួកត្រីស្ថិតនៅក្នុងការគម្រាមកំហែង.
សម្លេង៖ក្រៅពីនោះយើងមានប្រភេទត្រីផ្សេងៗទៀតដូចជាពពួកត្រីប៉ាវ៉ា-ត្រីប៉ាសេអ៊ី-ឬត្រីខ្យា ជាដើម ។ ត្រីទាំងនេះស្ថិតនៅក្នងពពួកត្រី មានសញ្ញាព័ណ៌កម្រ ហេតុនេះយើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងម៉េចថែរក្សាពូជត្រីទាំងអស់នេះឱ្យមានវត្តមានចីរភាពនៅទឹកដីខេត្តស្ទឹងត្រែងរបស់យើង។


លោកមូលចិត្រា ប្រជាសហគមន៍នេសាទភូមិថ្មី សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែង បានគាំទ្រយន្តការនេះ ព្រោះជាច្រើនឆ្នាំកន្លងមកយើងបានរួមគ្នាធ្វើដែរ តែមិនទទួលបានជោគជ័យទេ ហើយពូជត្រីមួយចំនួនចេះតែបាត់បង់ទៅៗ។ លោកអះអាងថា៖ឆ្នាំនេះប្រជាសហគមន៍នេសាទ បានសហការជាមួយក្រុមឆ្មាំ និងមន្ត្រីជលផលរៀបចំចុះធ្វើល្បាតនិងបង្ក្រាបយ៉ាងសកម្ម ដោយសាររដូវនេះ ជារដូវបិទនេសាទផង។
សម្លេង៖ ធនធានទាំងអស់ហ្នឹងកំពុងតែរងគ្រោះទាំងអស់តែម្តង បើសិនជាយើងចាប់នៅរដូវបិទនេសាទនេះគឺយើងនិងអាចបាត់បង់ទាំងអស់មិនតែត្រីមេពូជតែមួយមុខនេះទេគឺខែនេះជារដូវត្រីពងបើសិនជាយើងចាប់នៅរដូវត្រីពងវានិងវិនាសទាំងអស់។
លោក អ៊ុ សុគុណ នាយប៉ុស្តិរដ្ឋបាល ឃុំកោះសំពាយ ស្រុកសៀមបូក បានទទួលស្គាល់ថា៖ ធនធានមច្ឆជាតិនេះ វាជាអាហារប្រចាំជីវភាពប្រជាពលរដ្ឋយើងគ្រប់គ្នា ហើយរដូវត្រីពងច្បាប់ជលផលហាមឃាត់ការធ្វើនេសាទបែបអាជីវកម្ម ទើបសមត្ថកិច្ចប្រឹងប្រែងចុះល្បាត់ មិនគិតពីភាពលំបាកនោះទេ។
សម្លេង៖តាំងពីមុនរដូវបិទនេសាទទៀត ការចុះបង្ក្រាបបទល្មើសនេះមានការលំបាក ហើយក៍ប្រថុយប្រថាននៅភាពគ្រោះថ្នាក់សព្វបែបយ៉ាងទាំងអស់ សំខាន់បំផុតពេលមេឃភ្លៀង ផ្គរ ខ្យល់ រន្ទះ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែប្រឹងប្រែងធ្វើសកម្មភាព បង្ក្រាបឱ្យបាន៧០ទៅ៨០ឬ៩០%បាទ ។
សូមបញ្ជាក់ថា៖ រយៈពេលប្រាំសប្តាហ៍កន្លងមកនេះក្រុមអភិរក្សពូជត្រីចុះល្បាតបានជាង១០០លើកអប់រំប្រជាអ្នកនេសាទបាន៧០០នាក់ ក្នុងនោះធ្វើកិច្ចសន្យាជាង១០០នាក់ ដក់ហូតបានមងចំនួន២៥០ត្បូងស្មើនិងជាង៥ម៉ឺនម៉ែត្រ ហើយបេសកកម្មនេះនិងបន្តរហូតដល់ថ្ងៃទី៣០ខែកញ្ញា នៅតាមដងទន្លេមេគង្គលើ ចាប់ពីខេត្តក្រចេះទៅដល់ព្រំប្រទលប្រទេសឡាវ៕