សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញ ដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសុវត្ថិភាព នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងបន្តដំណើរទៅចូលរួមកិច្ចប្រជុំកំពូលទី៥ នៃសន្និសីទស្តីពីសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅប្រទេសតាជីគីស្ថាន។

អញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់សម្តេច និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

រូបថត៖ កុក គី