សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទ​ស្តីពីអន្តរ​សកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីនៅសាធារណរដ្ឋតាជីគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២៩ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួន​ទៀ​ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធាន​កា​រ​កសាងទំនុក​ចិត្ត​នៅអាស៊ី ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើប្រធានបទ ចក្ខុវិស័យរួមដើម្បី​សន្តិ​សុខ និងវិបុល​ភាព នៃតំបន់ CICA ដែលបានជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង​ឌូសាន់​បេ នៃសាធារណរដ្ឋតាជីគីស្ថាន។​ នេះបើយោងតាមប្រភពពីអ្នក​យកព័ត៌មាន​រប​ស់​ទូរទស្សន៍ជាតិកម្ពុជា។ កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរ សកម្ម​ភាព និងវិធានការកសាងទំនុកចិត្ត​នៅ​អា​​ស៊ី (CICA) បានប្រារព្វពិធីបើកជាផ្លូវការ ហើយកាលពីព្រឹកថ្ងៃទី១៥មិថុនា នៅទីក្រុង​ឌូសាន់​បេ នៃសាធារណរដ្ឋតាជីគីស្ថាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃតំបន់ CICA បាន​បញ្ជាក់ឡើងវិញនូវការប្តេ​ជ្ញា​ចិត្ត​​របស់ខ្លួនចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ​និយាម និងគោលការណ៍ នៃ​ច្បា​ប់​អន្តរ​ជាតិ ដែលបានទទួលស្គាល់ជាសកល ក្នុងការលើក​កម្ពស់​គោលដៅ និងគោល​ការណ៍​រប​ស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាសស្តីពីគោលការណ៍​ណែនាំ ក្នុងទំនាក់​ទំនង​រប​ស់​​រដ្ឋជាសមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និង​ច្បាប់​អាល់ម៉ាទី ចុះថ្ងៃទី០៤ ខែមិ​ថុ​នា​ ឆ្នាំ២០០២។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃតំបន់ CICA បានឈានទៅ​ចេញ​សេច ក្តី​ប្រកា​សរួមនៃកិច្ចប្រជុំកំពូលលើកទី៥ ក្នុងនោះរួមមាន​ បន្ត​គាំទ្រដល់ដំណើរការរបស់CICA ដោ​​​យផ្តោតលើការគោរពគោលការណ៍សមភាព អធិ​បតេយ្យ​ភាព បូរណភាពទឹកដី ឯក​រាជ្យ​ភាព​នយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សន្តិ​សហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ទៅ​វិញ​ទៅមក និងការអត់ធ្មត់ពីការប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំង​បូរណភា​ព ទឹ​កដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ។ គំាំទ្រដំណើរការ​បន្តកំណែទម្រង់ នៃប្រព័ន្ធ​អង្គ​ការ​​​​សហប្រជាជាតិ ដែលមានគោលបំណងជំរុញសមត្ថភាព​ដោះ​ស្រាយ បញ្ហាប្រឈម​ជា​សា​រ​វ័​ន្ត​ ក្នុងពេលបច្ចុប្បន្ន។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំង​អស់ ក៏បានបង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង លើការគំរាមកំហែងសន្តិសុខ បង្កឡើងដោយ​អំពើ​ភេរវកម្ម និងអំ​ពើ​ជ្រុល​និយមគ្រប់​ទម្រង់ និងគ្រប់រូបភាពទាំងអស់ ពិសេសផ្កោលទោស​ដោយ​ ឥតលក្ខខណ្ឌ​ចំ​ពោះ​​ការវាយប្រហារ ភេរវកម្មនៅទូទាំងពិភពលោក រួមទាំងការវាយប្រហារ​បណ្តា​ប្រទេ​ស​តំបន់ CICA។ មេដឹកនាំ​ទាំងអស់ បានសង្កត់ធ្ងន់ថា រាល់ទង្វើភេរវកម្មគឺមិន​អាច​លើក​លែង បានឡើយ ទោះពេលណា កន្លែងណា និងដោយនរណាក៏ដោយ។ មេដឹកនាំទាំងអស់ ក៏បាន​ស​ម្ដែ​ង​នូវការជឿជាក់ក្នុងការធ្វើការជាមួយគ្នា នៅក្នុងវិស័យមិនរីកសាយភាយ​អាវុធនុយ​ក្លេ​អ៊ែរ កា​ររំសាយសព្វាវុធ និងការគ្រប់​គ្រងអាវុធ ព្រមទាំងការសហការជាមួយដៃគូទាំងអស់ ក្នុង​កា​រ​ចូ​ល​រួមចំណែកថែរក្សាសុវត្តិភាព និងសន្តិសុខពិភពលោកឱ្យកាន់តែប្រសើរឡើង​ថែម​ទៀត​។ មេដឹកនាំទាំងអស់ ក៏បានជឿជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ចប្រកប​ដោយបរិយា​ប័ន្ន និង​ចីរ​ភា​ព វិបុលភាព ក៏ដូចជាការលុបបំបាត់ នូវអនក្ខរភាព និងភាពក្រីក្រ​ ក្នុងចំណោម​វិធាន​ការ​ ដ៏​មាន​ប្រសិទ្ធភាពបំផុតនោះ គឺជាការលុប​បំបាត់ នូវមូលដ្ឋានដែលបង្កើតឱ្យ​មាន​អំពើ​ភេរវកម្ម និ​ង​អំពើជ្រុលនិយម។ ជាមួយគ្នានេះ បណ្តាមេដឹកនាំនៃប្រទេសទាំងអស់ របស់CICA បានទ​ទួ​ល​​​ស្គាល់ពីសារសំខាន់ នៃភាពជាដៃគូ​សកល ក្នុងការប្រមូលធនធាន​ហិរញ្ញវត្ថុ និងវិនិយោគ ដើ​ម្បី​ឈានទៅសម្រេចបាននូវគោលដៅ​អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព។ បង្កើនការ​ដាក់ព​ង្រា​យ​ និង​ប្រើប្រាស់បច្ចេកវិទ្យាទំនើប កាត់បន្ថយចំហេះកម្រិត​ទាប​លើហ្វូស៊ីលឥន្ធនៈ ថាមពល​កកើ​តឡើង​វិញ និងការបង្កើនប្រសិទ្ធភាព​ថាមពល គឺមានសារៈ​សំខាន់​ក្នុងការដោះស្រាយ​ប​ម្រែ​​បម្រួល​អា​កាសធាតុ និងការធ្វើឲ្យសម្រេច​បាន នូវគោល​​ដៅទី៧ គោលដៅអភិវឌ្ឍន៍ប្រកប​ដោ​យ​ចីរ​ភាព (SDG7)។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅ នូវ​គំនិត​ផ្តួចផ្តើមរបស់រដ្ឋ​ជាសមាជិកទាំងអស់ ក្នុងការ​ជំរុញ​និង ពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុងវិ​ស័យ​នានា ដូចជា ពាណិជ្ជកម្ម ការដឹកជញ្ជូន ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចក្នុងភូមិសាស្រ្តរបស់ CI​C​A​ ក្នុងកម្រិតទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ មេដឹកនាំ​ទាំងអស់ បានបញ្ជាក់ពីការត្រៀ​ម​ខ្លួ​ន​សម្រាប់​​កិច្ចសហ​ប្រតិបត្តិការរួម ធានានូវភាពងាយ ស្រួល និងការគ្រប់គ្រងទឹក និង​អនា​ម័យ​ប្រកបដោយ​ចីរ​ភាព ដើម្បីឈានទៅសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅ​ក្នុងកិច្ចប្រជុំកំពូល​នោះ​ដែរ មេដឹកនាំទាំងអស់បានធ្វើ​​ការ​ពិភាក្សាគ្នា ផ្តោតសារសំខាន់​នៃ​សេ​ដ្ឋ​កិច្ចពិភពលោក​បើក​ចំហ ការតភ្ជាប់ប្រទេស និង ប្រជាជនទាំងអស់ ក្នុងការចែករំលែក​ផ​ល​ប្រយោជន៍ នៃសកល​ភាវូបនីយកម្ម​ដែលនឹងត្រូវ​តែ​ប្តេជ្ញាយ៉ាងមោះមុត ចំពោះប្រព័ន្ធពា​ណិ​ជ្ជ​កម្មពហុភាគី ផ្តោតលើ​គោលការណ៍ច្បាប់ តម្លាភាព គ្មានការរើសអើង ប្រព័ន្ធពាណិជ្ជកម្ម​ព​ហុ​ភាគីប្រកបដោយ​បរិយា​ប័ន្ន និងបើកចំហ ដោយ​ផ្អែកលើ WTO ជាស្នូល។ មេដឹ​ក​នាំ​ទាំង​អ​ស់​ ក៏បានសង្កត់ធ្ងន់ពីកិច្ច​ខិតខំ​ប្រឹងប្រែងរួម ដើម្បី​លើកកម្ពស់ការតភ្ជាប់តំបន់ ជាពិសេស​ប្រ​ព័ន្ធ​ឡូជីស្ទីក និងដឹកជញ្ជូន ដែល​ត្រូវបានធ្វើ​សមា​ហរណកម្ម និងការប្រកួតប្រជែង និង​ជួយ​សម្រេច​បាននូវ ការប្រើប្រាស់កាលា​នុវត្ត​ភាព ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព រវាងរដ្ឋ​ស​មា​ជិក និងពន្លឿនកិច្ចសហប្រតិបត្តិការ​ឆ្លងកាត់ និងដឹកជញ្ជូនក្នុងតំបន់ និងអន្តរជាតិ។ មេដឹក​នាំ​ទាំងអស់ ក៏បានចាត់ទុកពិពិធកម្ម​វប្បធម៌ ​ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ CICA ដោយថា ពិពិធកម្មនេះ រួមជាមួយនឹងបេតិកភណ្ឌ​វប្ប​ធម៌ គឺជាទ្រព្យមួយដែលត្រូវបានទ្រទ្រង់ ដោយ​មនុ​ស្ស​ទាំងអស់គ្នា ពោលវាគឺជាកត្តា​នៃការ​នាំមក​នូវសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិ​ទាំ​ង​អស់។ នៅក្នុងសេចក្តីប្រកាសរួម​មេ​ដឹកនាំទាំង​អស់ ក៏បានបានឯកភាពក្នុងការស្វែងយល់ ពី​លទ្ធ​ភាពនៃការបង្កើតព្រឹត្តិការណ៍ CICA សមស្រប​សម្រាប់អ្នកតំណាងរាស្រ្ត សាកលវិទ្យាល័​យ​ បណ្ឌិតសភា វិទ្យាស្ថាន​ស្រាវ​ជ្រាវ អ្នកបង្កើតអាជីវ​កម្ម យុវជន សិល្បករ ក្រុមវប្បធម៌ វិទ្យា​ស្ថា​នបណ្ណាសារ សាលារៀន បណ្ណាល័យ និង​សហ​គមន៍ប្រព័ន្ធផ្សព្វផ្សាយ ពិសេសសង្កត់ធ្ងន់​លើ​តម្រូវការ ក្នុងការលើក​កម្ពស់វិស័យទេសចរណ៍ រួម​ទាំងការធ្វើឱ្យរស់ឡើងវិញនូវប្រពៃណី ទំ​នៀមទម្លាប់​ចាស់ៗជា​ច្រើន តាមផ្លូវជំនួញសូត្រ​បុរាណ​ដែលបានប្រើប្រាស់ក្នុងការតភ្ជាប់ និងសម្របសម្រួលការ​ពង្រឹងទំនាក់ទំនង​រវាង​ប្រជាជន និងប្រជាជន។ ជាមួយគ្នា​នេះ ​នៅ​ក្នុង​សេ​ចក្តី​ប្រកាស​នោះដែរ មេដឹកនាំទាំងអស់បានបញ្ជាក់ពី​សារសំខាន់ នៃការពង្រឹងកិច្ចសហប្រ​តិ​បត្តិ​ការ ភាពជាដៃគូ និងទំនាក់តំនងខាងក្រៅរបស់ CICA និងអង្គការ វេទិកាអន្តរជាតិ និង​វេ​ទិ​​កាផ្សេងៗទៀត ពិសេសបានស្វាគមន៍ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង របស់បណ្តាប្រទេស​ស​ម្រ​ប​ស​ម្រួល និងសហ​សម្របសម្រួល ដើម្បីលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ នៅក្នុងផ្នែកផ្សេងៗ នៃ​វិធានការ កសាងទំនុកចិត្ត។ ក្នុងសេចក្តីប្រកាសរបស់ខ្លួន មេដឹកនាំទាំងអស់បាន​ស្វាគ​ម​ន៍​ចំពោះសាធា​រណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ដែល​បានចូលជាសមាជិកថ្មី​រប​ស់CICA។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានឯកភាពរៀបចំ​កិច្ច​ប្រជុំរដ្ឋមន្រ្តីការបរទេស​CICA​លើកទី​៦ និងកិច្ច​ប្រជុំកំពូលCICAលើកទី៦ នៅឆ្នាំ២០២២ផងដែរ៕

ដោយ ជឹម ណារី