ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញចូលរួមពិធីជប់លៀង ដែលរៀបចំដោយ វិទ្យាស្ថាន AIBD

AKP សៀមរាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីជប់លៀង ដែលរៀបចំដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) នារាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប ដើម្បីថ្លែងអំណរគុណក្រសួងព័ត៌មាននៃប្រទេសកម្ពុជា ដែលបានរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី ឆ្នាំ២០១៩ ប្រកបដោយជោគជ័យ។

រូបថត៖ កៅ អ៊ឹមរ៉ន និងមន្ទីរព័ត៌មានខេត្តសៀមរាប