សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេស Tajikistan

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ — បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យនៅសាធារណរដ្ឋហុងគ្រី (Hungary) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ដឹក​នាំ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរ សកម្មភាព និង វិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅសាធារ​ណ​​រដ្ឋតាហ៊្សីគីស្ថាន (Tajikistan)។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ របស់​សម្ដេ​ច​តេជោបាន សរសេរថា នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហា​សេនាប​តី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់​ខ្ព​ស់ ចាកចេញ ពីប្រទេស Hungary ឆ្ពោះទៅកាន់ប្រទេសTajikistan ដើម្បីអញ្ជើញចូលរួម​កិច្ច​​​ប្រ​ជុំកំពូលលើក ទី៥នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។ ក្រៅពីកិច្ចប្រជុំកំពូល សម្តេចតេជោ​នា​យ​ក​​រដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយប្រទេសជាដៃគូនៅទីនោះផងដែរ។

សូមជម្រាបថា កាលពីព្រឹកមិញនេះមុននឹងអញ្ជើញធ្វើដំណើរមកកាន់សាធារ​ណ​​រដ្ឋតាហ៊្សីគីស្ថាន Tajikistan សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជួបពិភា​ក្សា​​ការងារ​មួយចំ​នួ​ន​ជាមួយ ឯកឧត្ដម Janos Ader ប្រធានាធិបតី Hungary និងឯកឧត្ដម Laszlo Kover ប្រធានរដ្ឋសភានៃប្រទេស Hungaryផងដែរ៕

ដោយ ជឹម ណារី