នាវាជប៉ុនក្នុងចំណោមនាវាដឹកប្រេងដែលគេវាយប្រហារនៅក្បែរច្រកសមុទ្រ Hormuz

AKP ភ្នំពេញ ថ្ងៃទី១៤  ខែមិថុនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងឧស្សាកម្មលោក ហ៊ីរ៉ូស៊ីហ្គេ សេកូ ( Hiroshige Seko ) បាន និងយាយពីថ្ងៃព្រហស្បតិ៍ថា នាវាដឹកប្រេង២គ្រឿងត្រូវបានគេវាយប្រហារនៅក្បែរច្រកសមុទ្រ Hormuz ដែលយ៉ាងហោចណាស់នាវាមួយនៃនាវាទាំងពីរនេះ បានធ្វើប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុនមួយ ។

លោក សេកូ បាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងពិនិត្យមើលនូវឧប្បតិ្តហេតុនេះ ព្រមទាំងប្រមូលព័ត៌មានដែលមានជាប់ទាក់ទង ។ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកជប៉ុនមួយនៅក្រុងតូក្យូបានបញ្ជាក់អះអាងថា នាវាដឹកប្រេងមួយរបស់ខ្លួនឈ្មោះ Kokuka Coourageous បានខូចខាត ។

តាមការីក្រុមហ៊ុន Kokuka Sangyo Co របស់នាវានេះឱ្យដឹងថា សមាជិកនាវិកជនជាតិហ្វីលីពីន ទាំង២១នាក់នៃនាវាចំណុះ១៩.៣៤៩តោន ដែលធ្វើប្រតិបត្តិការដោយប្រទេសជប៉ុនបាន គេចខ្លួនរួចដោយសុវត្ថិភាពតាមក្បួនសង្គ្រោះជីវិតមួយ នឹងកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសអេមីរ៉េតអារ៉ាប់រួម ។

ក្រុមហ៊ុននេះបាននិយាយថា នាវានេះកំពុងធ្វើនាវាចរនៅក្នុងឈូងសមុទ្រអូម៉ង់ក្បែរអេមីរ៉េត Fujairah  របស់ UAE ក្នុងដំណើរទៅកាន់ប្រទេសថៃនិងសិង្ហបុរីពីប្រទេសអារ៉ាប៊ីសាអូឌីត ។ ក្រុមហ៊ុន Mitsubishi Gas Chemical Co. មានមូលដ្ឋាននៅតូក្យូបាននិយាយថា នាវាដឹកប្រេងនេះកំពុងដឹកម៉េតាណុល (  Me thanol )។

ប្រធានក្រុមហ៊ុន Kokuka Sangyo លោក Yutaka katada បាននិយាយថា ខ្ញុំមិនដឹងថា ហេតុធ្វីបានជា នាវារបស់យើងត្រូវបានគេវាយប្រហារនោះទេ ។ ខ្ញុំមានកំហឹងដែលថា ការរស់នៅរបស់យើងត្រូវបានគេគំរាមកំហែងនោះ ។

ក្រសួងដឹកជញ្ជូនបាននិយាយថា ព័ត៌មានពិស្តារនៃការវាយប្រហារ និងទំហំនៃការខូចខាតគេមិន កាន់ដឹកនៅឡើយទេ ហើយនាវាដឹកប្រេងនេះបច្ចុប្បន្នកំពុងរសាត់ដោយគ្មាននាវិក ។ ឧប្បតិ្តហេតុនេះកើតឡើង នៅពេលដែលនាយរដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននឹងកំពុងធ្វើទទស្សនកិច្ចប្រទេសអ៊ីរ៉ង់ ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងរវាងក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៊ីងតោន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )