ប្រធានាធិបតីចិន និងកាហ្សាក់ស្ថានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ​ — ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping  ) បានជួបជាមួយសមភាគី កាហ្សាក់ស្ថានរបស់លោក គឺលោក Kssym- Jomart Tokayev  កាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងប៊ីសខេក ដោយសន្យាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ និងតំបន់​ ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសាងហៃ ( SCO  ) ដែលនឹងបើកនៅថ្ងៃសុក្រនេះ ។ លោក ស៊ី បាននិយាយថា ទំនាក់ទំនងចិន  –  កាហ្សាក់ស្ថានមានការអភិវឌ្ឍយ៉ាងលឿនក្នុងពេល២៧ ឆ្នាំកន្លងទៅនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ។ ស្នាដៃនេះត្រូវបានគេភ្ជាប់ទៅនឹងការថែទាំនិង ជំរុញដោយពួកមេដឹកនាំរបស់ប្រទេសទាំងពីរជាច្រើនជំនាន់ហើយគេត្រូវតែស្រឡាញ់ឱ្យបានទ្វេមួយជាពីរ។

ដោយស្វាគមន៍គ្រឹះដ៏រឹងមាំ , ទិសដៅច្បាស់លាស់ ព្រមទាំងការរីកចម្រើនដែលឥតប្រែប្រួលនៅក្នុងការស្ថាបនារួមគ្នាខ្សែក្រវ៉ាត់ និងផ្លូវដោយប្រទេសទាំងពីរនោះ លោក ស៊ី បានអំពាវនាវធ្វើឱ្យស៊ីជម្រៅការដាក់ឱ្យត្រង់ខ្សែក្រវ៉ាត់ សេដ្ឋកិច្ចផ្លូវសូត្រនិងនយោបាយសេដ្ឋកិច្ច « មាគ៌ាដ៏ភ្លឺត្រចះត្រចង់ » របស់កាហ្សាក់ស្ថាន ដើម្បីជាផលប្រយោជន៍ប្រជាជនរបស់ប្រទេសទាំងពីរ និងតំបន់​ ។

លោកបានទទូចឱ្យមានកិច្ចប្រឹងប្រែងថែមទៀតក្នុងការភ្ជាប់គ្នាប្រជាជន និងប្រជាជនក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជនវ័យក្មេង​ ។ លោក Tokayev  បានពាំនាំការអបអរសាទរខួបទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

លោកបាននិយាយថា ការអភិវឌ្ឍនូវទំនាក់ទំនងជាមួយចិននឹងនៅតែជាអាទិភាពមួយដដែលនៅក្នុងនយោបាយការបរទេសរបស់កាហ្សាក់ស្ថានដែលសំខាន់ដើម្បីធ្វើការអភិវឌ្ឍប្រទេសរបស់លោកក៏ដូចជាស្ថិរភាពនិងវិបុលភាពនៃតំបន់ ​ព្រមទាំងស្របទៅនឹងផលប្រយោជន៍របស់ប្រជាជនទាំងពីរ​ ។

ដោយសន្យាធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយទ្វេភាគីនោះ ប្រទេសកាហ្សាក់ស្ថានត្រៀមខ្លួនថែរក្សានូវការផ្លាស់ប្តូរគ្នាកម្រិតខ្ពស់ , ពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យនានា ដូចជាពាណិជ្ជកម្ម , ដឹកជញ្ជូន, ភ័ស្តុភារ និងសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការបង្កើនការសម្របសម្រួលពហុភាគីជាមួយចិន  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )