អ្នកសារព័ត៌មានអន្តរជាតិប្រមាណជិត៣០០នាក់ស្វែងយល់ពីប្រាសាទអង្គវត្ត និងសារមន្ទីរសន្តិភាពសម្រាប់គ្រាប់មីននៅខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
សៀមរាប៖គណៈប្រតិភូអ្នកសារព័ត៌មានអន្តរជាតិប្រមាណជិត៣០០នាក់មកពីជាង៤០ប្រទេសនៅថ្ងៃទី១៤ ខែមិថុនានេះ បានស្វែងយល់ពីប្រាសាទអង្គខ្មែរ និងសារមន្ទីរសន្តិភាពសម្រាប់គ្រាប់មីនរបស់មជ្ឈមណ្ឌលស៊ីម៉ាក់នៅខេត្តសៀមរាប បន្ទាប់ពីពួកគេបានចូលរួមសន្និសីទកំពូលអាស៊ីលើកទី១៦នៅខេត្តសៀមរាបចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែមិនាឆ្នាំ២០១៩។
លោក វ៉ូបែន ស៊ីង អ្នកសារព័ត៌មានពីប្រទេសណេប៉ាល់ដែលបានចូលរួមទស្សនា ប្រាសាទអង្គវត្តនេះ បានកោតស្ងប់ស្ញែងពីភាពអស្ចារ្យ នៃស្នាដៃរបស់បុព្វបុរសខ្មែរបានកសាង ប្រាង្គប្រាសាទជាច្រើនបង្កប់នូវរចនាបថ ស្ថាបត្យកម្ម និងគំនូរសិល្បៈដ៏ល្អឯក ។
អ្នកសារព័ត៌មានអន្តរជាតិដែលមកទស្សនាប្រសាទអង្គវត្តនេះ បានសន្យាដូចគ្នាថា នឹងជួយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងទំបន់ទេសចរណ៍កម្ពុជាឲ្យកាន់តែទូលំទូលាយ។
ឯកឧត្តម ខៀវ កាញរីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមុនកិច្ចសន្និសីទកំពូលអាស៊ីលើកទី១៦ថា ការសម្រេចឲ្យអ្នកសារព័ត៌មានអន្តរជាតិ មកទប្រាសាទអង្គរទឹកដីខេត្តសៀមរាបនេះ ដើម្បីបង្ហាញពីសម្បត្តិវប្បធម៌ ទេសចរណ៍ របស់កម្ពុជាហើយសង្ឃឹមថា អ្នកទាំងអស់នោះនឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ កម្ពុជាថែមទៀតទៅកាន់ប្រទេសរបស់ពួកគេ និងនៅលើពិភពលោក។
ឯកឧត្តមបន្តថា បន្ទាប់ពីទស្សនាអង្គវត្តរួច នៅរសៀលថ្ងៃដដែលមន្ត្រីក្រសួងព័ត៌មាននាំភ្ញៀវ និងអ្នកសារព័ត៌មានអន្តរជាតិ ទៅទស្សនាសារមន្ទីរមីនដើម្បីអ្នកទាំងអស់នោះបានដឹង ពីការលំបាក របស់កម្ពុជាហើយស្វែងយល់បន្ថែមពីប្រវត្តិសង្រ្គាម និងការអភិវឌ្ឍរីកចំរើន បានដឹងពីតម្លៃឬទំងន់នៃសង្គ្រាមនិងការអភិវឌ្ឍប្រទេសកម្ពុជាក្រោយពីសង្គ្រាមរហូតដល់មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក មជ្ឍមណ្ឌលសក្មភាពកំចាត់មីនកម្ពុជា បានអគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលសម្រេចយកកម្មវិធីទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសម្មភាពមីន របស់អង្គការស៊ីម៉ាក់ខេត្តសៀមរាប ជូនអ្នកសារព័ត៌មានអន្តរជាតិ មកទស្សនានាពេលនេះ ។
សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន មានទីតាំងស្ថិតនៅក្នុងបរិវេណនៃទីបញ្ជាការស៊ីម៉ាក់ភូមិភាគ២ ខេត្តសៀមរាប ដែលមានផ្ទៃដី ទំហំ ១២ ហិកតា ។ ទីបញ្ជាការនេះ រួមមានអង្គភាពចំនួន៣សំខាន់ៗរបស់ ស៊ីម៉ាក់គឺកងឯកភាព កំចាត់មីន ទី ៤ មជ្ឈមណ្ឌល សុនខជាតិ និង សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន។
សារមន្ទីរនេះបានតម្កល់ឯកសាររឿងរ៉ាវនៃប្រវត្តិ និងនិយមន័យនៃអនុសញ្ញាអូតាវ៉ា បង្ហាញពីរបៀបបោសសម្អាតមីន នៅក្នុងចម្ការមីន សិប្បនិមិត្តតូចមួយ. សាលពិព័រណ៌ធំ មានបន្ទប់ប្រវត្តិសាស្រ្តសង្គ្រាមនៅប្រទេសកម្ពុជា បន្ទប់តាំងបង្ហាញគ្រាប់មីនប្រឆាំងមនុស្ស មីនតោន គ្រាប់បែកចង្កោម គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាវតារបស់ស៊ីម៉ាក់ គ្រាប់បែកទម្លាក់ពីយន្តហោះ ម៉ាស៊ីនរាវមីន ការអប់រំផ្សព្វផ្សាយ ពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការកសាងសន្តិភាព និង ការអភិវឌ្ឍតាមរយះការបោស សម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ៕